រឿងរ៉ាវអំពី “គ្រាប់ផ្លែទទឹម” ភូមិMaonaស្ថិតនៅក្នុងទីក្រុងWuzhishanខេត្តHainanភាគខាងត្បូងប្រទេសចិន

Cambodia News/

ភូមិMaonaស្ថិតនៅក្នុងទីក្រុងWuzhishanខេត្តHainanភាគខាងត្បូងប្រទេសចិនធ្លាប់បានជួបនូវភាពក្រីក្រយ៉ាងខ្លាំង ដោយសារតែទីតាំងរបស់ភូមិនេះស្ថិតនៅភ្នំជ្រៅនិងការដឹកជញ្ជូនមិនងាយស្រួល។

ក្រោមការដឹកនាំរបស់គណៈកម្មការអ្នកភូមិ ភូមិMaonaបានរកឃើញ “កូនសោរមាស” សម្រាប់ជីវភាពធូរធារតាមរយៈ “ឧស្សាហកម្មតែ+ទេសចរណ៍”។អ្នកភូមិជាង៨០%បានរកការងារធ្វើនៅជិតផ្ទះនិងទទួលបានចំណូលពីទេសចរណ៍។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយពឹងផ្អែកលើធនធានព្រៃឈើត្រូពិចនិងគុណសម្បត្តិ
វប្បធម៌ជនជាតិភាគតិច ភូមិMaonaបានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវគម្រោងរួមបញ្ចូលឧស្សាហកម្មតែ+ទេសចរណ៍ ដោយបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ចាប់តាំងពីឆ្នាំ២០២២មក ភូមិMaonaបានទទួលភ្ញៀវទេសចរជាង១៤ម៉ឺននាក់ ហើយប្រាក់ចំណូលជាទូទៅផ្នែកទេសចរណ៍ជាង៧លានយាន់ប្រាក់ចិន វាបានទទួលកិត្តិយសជាបន្តបន្ទាប់ដូចជា “ភូមិទេសចរណ៍ជនបទសំខាន់ជាតិ”និង “ភូមិលំហែដ៏ស្រស់ស្អាតរបស់ប្រទេសចិន”។

ភ្ញៀវទេសចរណ៍មកពីទូទាំងប្រទេសនិងមិត្តភក្តិជនជាតិខុសៗគ្នាបានជួបជុំគ្នានៅទីនេះ បង្កើនការយល់ដឹងតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងបកស្រាយយ៉ាងរស់រវើកនូវរូបភាពដ៏ល្អបវរ ដូចជា “ប្រជាជាតិចិនគឺជាគ្រួសារតែមួយ”និង “មិនអាចខ្វះក្រុមជនជាតិណាមួយក្នុងការលើកកម្ពស់ទំនើបកម្មបែបចិននិងសម្រេចបាននូវវិបុលភាពរួម”៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close