កូរ៉េ​ខាង​ត្បូង​ត្រៀម​ខ្លួន​ទទួល​ខ្យល់​ព្យុះ​ជា​លើក​ទី​បី​ក្នុង​ពេល​ពីរ​ខែ

កូរ៉េខាងត្បូង កំពុងត្រៀមលក្ខណៈនឹងការមកដល់នៃខ្យល់ព្យុះទីហ្វុងដ៏ធំលើកទី បីក្នុងរយៈ ពេលពីរខែ។

សាលារៀន និងផ្លូវឆ្លងសាឡាង ត្រូវបានបិទ និងកប៉ាល់រាប់ពាន់គ្រឿង កំពុង តែចតចោលនៅតាមកំពុងផែ នៅពេលដែលខ្យល់ព្យុះទីហ្វុងមានឈ្មោះថា សាន់បា មកដល់។

ពលរដ្ឋរាប់ពាន់នាក់ ក៏កំពុងតែភៀសខ្លួនចេញពីរបត់ផ្លូវរបស់ខ្យល់ព្យុះនេះ ផងដែរ។

ក្រុមផ្តល់សេវាខាងឧតុនិយមនៅក្រុងសេអ៊ូល ឲ្យដឹងថា គេរំពឹងថា ខ្យល់ព្យុះ ទីហ្វុងសាន់បា អាចនឹងឆ្លងកាត់រមណីយដ្ឋានសំរាកលំហែកាយកោះជេជូ នៅ ភាគខាងត្បូងប្រទេសនៅថ្ងៃចន្ទព្រឹកនេះ មុនពេលដែលព្យុះនេះបោកបក់រដ្ឋ ដែនកោះប្រទេសនេះនៅពេលរសៀល។

ខ្យល់ ព្យុះទីហ្វុងនេះ ធ្វើដំណើរមកពីជប៉ុនភាគនិរតី បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និង៤នាក់ផ្សេងទៀតរបួស និងបណ្តាលឲ្យដាច់ចរន្តអគ្គីសនីជាច្រើន កន្លែងនៅតំបន់នោះ៕(Radio Australia)

Related Articles

Back to top button
Close
Close