លោកXi Jinping៖ការទប់ស្កាត់ប្រទេសចិនគឺជាទង្វើមិនឆ្លាតវៃ មិនបានការ និងមិនអាចជោគជ័យបាន

Cambodia News/

ទាក់ទិននឹងទំនាក់ទំនងចិននិងអាមេរិក កាលពីរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៤លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងក្នុងពេលជួបជាមួយលោកបៃឌិនអតីតប្រធានាធិបតីអាមេរិកនៅក្រុងលីម៉ារដ្ឋនាធីប្រទេសប៉េរូថា ការទប់ស្កាត់ប្រទេសចិនគឺជាទង្វើមិនឆ្លាតវៃ មិនបានការ និងមិនអាចជោគជ័យបាន។ ចិននិងអាមេរិកក្នុងនាមជាប្រទេសធំទាំងពីរពេលទាក់ទងគ្នាភាគីណាមួយក៏មិនអាចកែប្រែភាគីដៃគូតាមគំនិតរបស់ខ្លួនទេ។ ចិនអាមេរិកមិនអាចបំផ្លាញផលប្រយោជន៍ស្នូលរបស់គ្នាហើយក៏រឹតតែមិនអាចធ្វើបដិបក្ខថែមទៀត។

ក្រោមបរិបទបច្ចុប្បន្ននេះ ផលប្រយោជន៍រួមរវាងចិននិងអាមេរិកមិនមែនកាត់បន្ថយទេ ផ្ទុយទៅវិញបានកើនឡើងច្រើនជាងមុន។ការអភិវឌ្ឍទំនាក់ទំនងចិនអាមេរិកគួរគិតគូរដល់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ប្រមូលផ្តុំនូវកម្លាំងរបស់ប្រជាជននៃប្រទេសទាំងពីរ។ចិននិងអាមេរិកគួរគិតគូរពីជោគវាសនាអនាគតរបស់មនុស្សជាតិ ដើរតួនាទីយ៉ាងសកម្មដើម្បីសាមគ្គីភាពពិភពលោក។បើសិនជាប្រទេសទាំងពីរចិននិងអាមេរិកធ្វើជាដៃគូ ស្វែងរកចំណុចខុសគ្នានិងទុកចំណុចមិនដូចជានៅមួយអន្លើ នោះទំនាក់ទំនងចិននិងអាមេរិកក៏នឹងទទួលបានការអភិវឌ្ឍជានិរន្តភាព។ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច មិនគួរជាប្រធានបទសំខាន់ក្នុងយុគសម័យនេះឡើយ សាមគ្គីភាពនិងការសម្របសម្រួល ទើបអាចពុះពារឧបសគ្គក្នុងកាលៈទេសៈនេះ។

ចិននិងអាមេរិក ត្រូវបន្តឈ្វេងយល់វិធីសាស្ត្ររួមរស់ជាមួយគ្នាយ៉ាងត្រឹមត្រូវ។ភាគីចិនមានឆន្ទៈរួមជាមួយអាមេរិកបន្តរក្សាកិច្ចសន្ទនា ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នា ដើម្បីបន្តនិន្នាការប្រកបដោយស្ថិរភាពដែលទទួលបានមកដោយមិនងាយស្រួល។ សិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិនមិនអាចត្រូវបានដកហូតទេ ហើយក៏មិនអាចមើលរំលងផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close