បាតុកម្ម​តវ៉ា​ចំពោះ​វីដេអូ​ប្រមាថ​សាសនា​ កាន់​តែ​រីកសាយ​នៅ​ពិភព​អ៊ីស្លាម

ក្រុងគែរប្រទេសអេហ្ស៊ីប៖បាតុកម្មតវ៉ាបានកើតឡើងរយៈពេល៤ថ្ងៃជាប់ៗគ្នានៅ ទូទាំងពិភព អ៊ីស្លាម ទាក់ទងនឹងវីដេអូប្រឆាំងសាសនាអ៊ីស្លាមមួយដែលគេបាន ផលិតនៅសហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត បាន   បង្កើ នវិធានការសន្តិសុខនៅ តាមស្ថានបេសកកម្មការទូតរបស់ខ្លួននៅ បន្ទាប់ពីមានការវាយប្រហារហិង្សា ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃអង្គារ។

ក្រុមបាតុករនៅតាមទីក្រុងនានាជាច្រើននៅទូទាំងតំបន់មជ្ឈិម បូព៌ា ទ្វីបអាស៊ី ខាងត្បូងនិងអាស៊ីបូព៌ា ក៏ដូចជាទ្វីបអាហ្វ្រិក បានចេញតវ៉ានៅក្រោយពេល ធ្វើការសូត្រធម៌ថ្ងៃត្រង់កាលពីថ្ងៃសុក្រ ដោយតវ៉ាប្រឆាំងនឹងខ្សែវីដេអូមួយ ក៏ដូច ជាចំពោះក្រុមមនុស្សដែលពួកគេគិតថាមិនបានចាត់វិធានការ គ្រប់គ្រាន់ក្នុងការទប់ ស្កាត់វីដេអូនេះ។

សកម្មភាពតវ៉ាបានបន្តធ្វើឡើងនៅក្បែរស្ថានទូតអាមេរិកក្នុងក្រុង គែរប្រទេស អេហ្ស៊ីប ដោយមានបាតុករចោលដុំថ្មដាក់ក្រុមប៉ូលីសបង្កាបកុប្បកម្ម ដែល ឆ្លើយតបវិញដោយបាញ់ផ្សែងធ្វើឲ្យចេញទឹកភ្នែក។

ចំណែកឯនៅប្រទេសលីបង់ជិតខាងនោះ ក្រុមបាតុករបានដុតទង់ជាតិប្រទេស អាមេរិក និងប្រទេសអ៊ីស្រាអែល។

បាតុករ  Ahmad Al-Assir បានស្រែកថា៖ «អាមេរិក អ្នកឯងជាប្រទេសមហាអំណាច។ អាមេរិក អ្នកឯងមានកងយោធាដ៏ខ្លាំងជាងគេក្នុងពិភពលោក។ អាមេរិក អ្នក ឯងកំពុងត្រួតត្រាពិភពលោក។ តែអ្នកឯងមិនអាចលើសព្រះជាម្ចាស់ទេ។ មិនយូរមិន ឆាប់ ព្រះជាម្ចាស់នឹងសងសឹកចំពោះអ្នកឯងវិញហើយ!»

នៅទីក្រុង Benghazi ប្រទេសលីប៊ី ដែលជាទីកន្លែងដែលឯកអគ្គរដ្ឋទូតស.រ.អ. និងមន្ត្រីអាមេរិកាំងចំនួន៣រូបទៀតត្រូវគេសម្លាប់ក្នុងការ វាយប្រហារកាលពីថ្ងៃ អង្គារនោះ គេបានបង្កើនសន្តិសុខនៅជុំវិញទីក្រុងនិងបិទអាកាសយានដ្ឋានជា បណ្តោះអាសន្ន។

នាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រលីប៊ី ខណៈដែលកងម៉ារីន សហរដ្ឋអាមេរិកត្រូវបានគេដាក់ប្រចាំការការពារ ស្ថានទូតអាមេរិកនៅប្រទេស យេមែន ដែលស្ថានទូតនេះត្រូវក្រុមបាតុករវាយចូលកាលពីថ្ងៃព្រហស្បតិ៍។

ចំណែកឯនៅប្រទេសអ៊ីរ៉ង់វិញ ក្រុមនិស្សិតបានធ្វើការតវ៉ានៅខាងក្រៅស្ថាន ទូត ស្វ៊ីសប្រចាំ ក្រុងតេអេរ៉ង់ ដែលតំណាងឲ្យផលប្រយោជន៍ស.រ.អ.នៅក្នុង ប្រទេសនេះ។

និស្សិតស្រីម្នាក់ថ្លែងថា៖«យើងខ្ញុំបានមកទីនេះដើម្បីសម្តែងការប្រឆាំងចំពោះ ការប្រមាថមើល ងាយដល់ព្យាការីជាទីសក្ការៈរបស់សាសនាអ៊ីស្ថាម ដែលព្រះអង្គ គង់ប្រថាប់នៅក្នុងបេះដូងរបស់មនុស្សទាំងអស់ក្នុង ពិភពលោក ដែលប្រាថ្នា ចង់បានសេរីភាព។»

អំពើហិង្សានេះក៏បានរីកសាយទៅដល់ប្រទេសស៊ូដង់ ដែលនៅទីនោះ មានសេច ក្តីរាយការណ៍មកថា ហ្វូងបាតុករបានវាយចូលបរិវេណអគារស្ថានទូត ប្រទេស អាល្លឺម៉ង់។ ការតវ៉ានេះក៏ត្រូវគេរាយការណ៍ថា បានកើតមានឡើងនៅប្រទេស ម៉ាឡេស៊ីនិងប្រទេសឥណ្ឌូនេស៊ីផងដែរហើយក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានី ស្ថាន សន្តិសុខមានភាពតឹងរ៉ឹង។

កាលពីថ្ងៃសុក្រ នៅតាមវិហារអ៊ីស្លាមជាច្រើនក្នុងទីក្រុងគែរប្រទេសអេហ្ស៊ីប វីដេ អូដែលមានចេតនាប្រមាថព្រះមហាម៉ាត់នេះ បានក្លាយជាប្រធានបទនៃការជជែក គ្នា។ អាចារ្យអ៊ីស្លាមម្នាក់បានរំឭកដល់ក្រុមអ្នកមកសូត្រធម៌ថា នៅក្រោម រដ្ឋា ភិបាលថ្មីដែលមាននិន្នាការអ៊ីស្លាម ពលរដ្ឋអេហ្ស៊ីបអាចសម្តែងការ ប្រឆាំង ទៅនឹងការប្រមាថបែបនេះបានជា សាធារណៈ។

ក៏ប៉ុន្តែលោកប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ដែលបានថ្កោលទោស ចំពោះខ្សែវីដេអូនេះ កាលពីថ្ងៃសុក្របានលើកឡើងអំពីភាពចាំបាច់ក្នុងការរក្សា បាតុកម្ម ឲ្យនៅមានសណ្តាប់ធ្នាប់។

លោកថ្លែងថា ប្រទេសអេហ្ស៊ីបនឹងមិនអាចទទួលយកបានទេនូវការសម្លាប់ ជនស្លូត ត្រង់ ឬការវាយប្រហារទៅលើមន្ត្រីឬស្ថានបេសកកម្មការទូត។ លោក បន្ថែមថា វាជាភារកិច្ចរបស់គ្រប់រដ្ឋាភិបាល រួមទាំងរដ្ឋាភិបាលអេហ្ស៊ីបផងដែរ ក្នុងការការពារឯកអគ្គរដ្ឋទូត ស្ថានទូត និងក្រុមទេសចរ។

ការអំពាវនាវឲ្យមានការអត់ធ្មត់នេះ កើតមានឡើងបន្ទាប់ពីមានការទាក់ទងតាមទូរ ស័ព្ទនៅយប់មុននោះ រវាងលោក Morsi និងលោកប្រធានាធិបតី បារ៉ាក់ អូបា ម៉ា ដែលលោកទាំងពីរត្រូវបានគេពិពណ៌នាថាបានសន្ទនាគ្នាដោយត្រង់ៗ។ នាយករដ្ឋមន្ត្រីអេហ្ស៊ីបត្រូវបានគេរាយការណ៍មកថាបានលើកយកបញ្ហាខ្សែ វីដេ អូមកនិយាយ។ ចំណែកឯលោកប្រធានាធិបតីអូបាម៉ាវិញបានសង្កត់ធ្ងន់ពីកាត ព្វ កិច្ច របស់ប្រទេសអេហ្ស៊ីបក្នុងការការពារស្ថានទូតអាមេរិក។

ប៉ុន្តែនៅក្នុងប្រទេសបាគីស្ថានក្នុងទ្វីបអាស៊ីខាងត្បូងឯណោះ វិញ លោក Abdur Rehman អនុប្រធានអង្គការសាសនាអ៊ីស្ថាម Jamaat Ahle Sunnat ដែលតវ៉ានៅក្នុងក្រុងអ៊ីស្លាម៉ាបាត និយាយថា ការប្រមាថចំពោះសាសនា អ៊ីស្លាមដែលកើតចេញពីខ្សែវីដេអូនេះ មិនអាចអត់ឱនឲ្យបានទេ។

«ជនមូស្លីមអាចសម្របសម្រួលចំពោះរឿងអ្វីទាំងអស់ តែមិនអាចបានទេចំពោះ ព្រះព្យាការីមហាម៉ាត់។ សូមសន្តិភាពកើតមានចំពោះព្រះអង្គនិង សាសនាអ៊ី ស្លាម!»

ខ្សែអាត់វីដេអូនេះ ដែលត្រូវបានថ្កោលទោសដោយមន្ត្រីស.រ.អ. បានជំរុញ ឲ្យមានការជជែកគ្នាជាថ្មីឡើងវិញ រវាងទស្សនៈការពារសេរីភាពនៃការបញ្ចេញ មតិរបស់បស្ចឹមប្រទេស ទោះបីក្នុងកម្រិតប្រមាថយ៉ាងណាក៏ដោយ និង ទស្សនៈរបស់ជនមូស្លីម ដែលការពារកិត្តិយសរបស់ព្រះព្យាការីនៃសាសនា អ៊ីស្លាម ។ប្រែសម្រួលដោយ សឹង សុផាត (VOA)

Related Articles

Back to top button
Close
Close