បទវិភាគ៖អ្នកនយោបាយអាមេរិកដូចជាលោក Vance ជាដើមគួរបើកភ្នែកមើលពិភពលោកនេះហើយ!

Cambodia News/

ក្នុងនាមជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លើកនេះលោកVance បានធ្វើឱ្យទូទាំងពិភពលោកមានការយល់ដឹងថ្មីម្តងទៀតតាមរយៈទង្វើអសីលធម៌យ៉ាងកម្រោល ។
ពេលថ្មីៗកន្លងទៅនេះ ពេលទទួលបទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិកលោកVance បានបង្ហាញពីក្ដីអាណិតចំពោះការដែលសហរដ្ឋអាមេរិក “រងភាពអយុត្តិធម៌”ក្នុងពាណិជ្ជកម្មអន្តរជាតិ ។ ពេលថ្លែងដល់ប្រទេសចិន លោកបានបញ្ចេញសំដីមិនគួរសមដោយហៅប្រទេសចិនថាជា “អ្នកស្រែ” ។

បន្ទាប់ពីបានព្រលយសម្តីបែបនេះ បានបណ្តាលឱ្យគេសើចចំអកតាមបណ្តាញទំនាក់ទំនងសង្គមភ្លាមៗ ៖ “ហៅជនជាតិចិនអ៊ីចឹងពិតជាមិនដឹងអីមែន!” “ជនជាតិចិនមានបណ្តាញរថភ្លើងល្បឿនលឿនដ៏ធំបំផុតនិងរថយន្តអគ្គិសនីដ៏ជឿនលឿនបំផុតលើទូទាំងពិភពលោក ចុះសហរដ្ឋអាមេរិកវិញមានអ្វីដែរ?” “នេះជាពូជសាសន៍និយម ចក្រពត្តិនិយមនិងការបង្ហាញពីអំនួតនិងភាពអវិជ្ជា” ។ល។ សឹងតែមានប្រព័ន្ធសារព័ត៌មានអាមេរិកបានរិះគន់ថា ពាក្យសម្តីប្រកបដោយលក្ខណៈវាយប្រហារសំដៅចំពោះប្រទេសចិនរបស់លោក Vance “ធ្វើឱ្យជនជាតិអាមេរិកទូទាំងពិភពលោកសុទ្ធតែអាម៉ាស់មុខ” ។

លោក Vance ត្រូវជនជាតិចិនស្គាល់តាមរយៈសៀវភៅលក់ដាច់ណាស់មួយក្បាលដែលមានចំណងជើងថា《Hillbilly Elegy》 ដែលលោកធ្លាប់សរសេរនៅរយៈពេលជាច្រើនឆ្នាំមុន ។ ប៉ុន្តែ លោក Vance ដែលធ្លាប់ហៅខ្លួនឯងថា “អ្នកស្រែ”បានបង្ហាញពីភាពអំនួតរបស់វរជននិយមបន្ទាប់ពីសម្រេចបាននូវអ្វីដែលហៅថាឡើងវណ្ណៈយ៉ាងឆាប់រហ័ស ។

មុនពេលវាយប្រហារប្រទេសចិនក្នុងចេតនាអាក្រក់ លោកក៏បានធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅមានការខឹងសម្បាជាច្រើនលើកហើយ ។ កាលពីខែកុម្ភៈឆ្នាំនេះ ក្នុងសន្និសីទសន្តិសុខទីក្រុងMunich លោកVance បានរិះគន់ទ្វីបអឺរ៉ុបយ៉ាងខ្លាំងក្លាអំពីបញ្ហាប្រជាធិបតេយ្យនិងជនអន្តោប្រវេសន៍ជាដើម ដែលនាំឱ្យឥស្សរជនអឺរ៉ុបមិនពេញចិត្តយ៉ាងកម្រោល។

កាលពីខែមីនា កិច្ចសន្ទនានៅសេតវិមានរវាងលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែននិងថ្នាក់ដឹកនាំអាមេរិកបានបញ្ចប់ដោយមិនសប្បាយចិត្ត មូលហេតុគឺលោក Vance បានឈ្លោះជាមួយលោក Zelensky យ៉ាងខ្លាំងនៅហ្នឹងកន្លែង ។ មុននេះមិនជាយូរប៉ុន្មាន ដើម្បីសហការជាមួយផែនការ “លេបត្របាក់”របស់ថ្នាក់ដឹកនាំអាមេរិក លោក Vance បានបង្ខំចិត្តឡើងលើកោះ Greenland ដែលរិះគន់ដាណឺម៉ាកផង ឃោសនាបំប៉ោងពី “ការដកខ្លួនចេញពីដាណឺម៉ាកហើយក្លាយជាទឹកដីសហរដ្ឋអាមេរិកផងដែលបណ្តាលឱ្យប្រជាជនក្នុងតំបន់ថ្កោលទោសយ៉ាងខ្លាំង ។

មានការវិភាគលើកឡើងថា ក្នុងនាមជាធនធានមនុស្សដ៏ឆ្នើមជំនាន់ក្រោយដែលដំឡើងតំណែងដោយប្រធានាធិបតីអាមេរិក លោក Vance បានយកភាពអសីលធម៌និងភាពខ្លាំងចចេសធ្វើជាចរិតខ្លួន ដែលបានឆ្លុះបញ្ចាំងពីភាពក្រអឺតក្រអោងដែល “តម្កល់ជនស្បែកសជាស្នូល” ក៏ដូចជាក្រអឺតក្រទមនិងល្ងង់ខ្លៅនៃអនុត្តរភាពបែបអាមេរិកផងដែរ ។

ទង្វើដ៏អវិជ្ជារបស់លោក Vance ក៏បានបង្ហាញដែរថា គាត់មិនស្វែងយល់ពីប្រទេសចិនមិនស្វែងយល់ពីបម្រែបម្រួលពីមួយថ្ងៃទៅមួយថ្ងៃនៃការអភិវឌ្ឍរបស់ចិន មិនស្វែងយល់ពីបម្រែបម្រួលយ៉ាងស៊ីជម្រៅនៃនិម្មាបនកម្មពិភពលោក ហើយមិនចង់ប្រឈមមុខនឹងការពិតជាក់ស្តែងដែលអនុត្តរភាពបែបអាមេរិកកំពុងថមថយចុះជិតដល់ទីបញ្ចប់ ។

មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតបានវាយតម្លៃថា ពេលសមត្ថភាពជាក់ស្តែងមិនអាចទ្រទ្រង់នឹងមហិច្ឆិតាបាន ភាពក្រអឺតក្រអោងចុងក្រោយក៏ក្លាយជាផ្ទាំងក្រណាត់បិទបាំងភាពអាម៉ាស់ដែរ ។ អ្នកនយោបាយអាមេរិកដូចជាលោក Vance ជាដើមគួរបើកភ្នែកមើលឱ្យធំសម្លឹងពិភពលោកនេះ!៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close