ភាគីចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះអាមេរិកនិងជប៉ុនអំពីខ្លឹមសារពាក់ព័ន្ធនឹងចិនក្នុងសេចក្តីថ្លែងការណ៍រួមរបស់អាមេរិកនិងជប៉ុន
Cambodia News/
ថ្ងៃទី ១០ ខែកុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ខ្លឹមសារពាក់ព័ន្ធចិនក្នុងសេចក្តីថ្លែងការណ៍រួមរបស់អាមេរិកនិងជប៉ុនដែលចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះ បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល ក្នុងន័យវាយប្រហារនិងមួលបង្កាច់ប្រទេសចិន និងឃោសនាបំប៉ោងពីស្ថានការណ៍ដ៏តានតឹងក្នុងតំបន់ ។ ទាក់ទិននឹងរឿងនេះ ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងដាច់ខាត ។ ប្រទេសចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះអាមេរិកនិងជប៉ុនរួចហើយ ។
លោក Guo Jiakun បានថ្លែងថា បញ្ហាតែវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិនដ៏សុទ្ធសាធ ហើយក៏ជាស្នូលក្នុងផលប្រយោជន៍ស្នូលរបស់ចិន វាមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកជ្រៀតជ្រែកជាដាច់ខាត ។ ក្នុងបញ្ហាតៃវ៉ាន់ រដ្ឋាភិបាលនៃប្រទេសទាំងពីរអាមេរិកនិងជប៉ុន សុទ្ធតែបានធ្វើពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសចិន ជាពិសេសគឺប្រទេសជប៉ុន ដែលមានទោសដ៏ធ្ងន់ធ្ងរក្នុងប្រវតិ្តសាស្ត្រឈ្លានពាននិងធ្វើអាណានិគមនៅកោះតៃវ៉ាន់ គួរតែបញ្ចេញមតិនិងធ្វើសកម្មភាពដោយមធ្យ័តក្នុងបញ្ហាតៃវ៉ាន់ទៅទៀត ។
លោក Guo Jiakun បានលើកឡើងទៀតថា តាំងពីដើមមក កោះDiao Yu និងកោះជុំវិញជាទឹកដីមានស្រាប់របស់ចិន ។ ប្រទេសចិនធ្វើសកម្មភាពនៅលំហសមុទ្រពាក់ព័ន្ធ គឺស្របច្បាប់និងសមហេតុសមផល ។ ជានិច្ចកាល ប្រទេសចិនតែងតែធ្វើការតាមក្បួនច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហ្វីដែលហៅ “ការឈ្លានពានខាងសេដ្ឋកិច្ចរបស់ចិន” គឺជាការចោទប្រកាន់ដោយគ្មានហេតុផល ។
លោកបានថ្លែងថា ប្រទេសចិនដាស់តឿនអាមេរិកនិងជប៉ុនគោរពគោលការណ៍ចិនតែមួយនិងពាក្យសន្យារបស់ខ្លួន បញ្ឈប់ជាបន្ទាន់នូវការជៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ហើយមិនត្រូវបញ្ចេញសញ្ញាខុសឆ្គងទៅកាន់កម្លាំង “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ទោះតាមទម្រង់ណាក៏ដោយ ក្នុងន័យដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការរក្សាសន្តិភាពនិងវឌ្ឈនភាពក្នុងតំបន់តាមសកម្មភាពជាក់ស្តែង ៕