បទវិភាគ៖ “ភាពសន្ទុះខាងព្រិលទឹកកក”របស់ចិនបានផ្តល់ឱកាសកាន់តែច្រើនដល់ពិភពលោក

Cambodia News/

យប់ថ្ងៃទី​៧ ខែ​កុម្ភៈ ការប្រកួតកីឡា​អាស៊ី​រដូវរងាលើកទី៩ បាន​សម្ពោធបើក​នៅក្រុង Harbin ខេត្ត​ Hei Longjiang ប្រទេស​ចិន​ ។ ប្រព័ន្ធសារព័ត៌មាន​បរទេស​ជា​ច្រើន​បាន​ភ្ញាក់ផ្អើ​ល​​ចំពោះធាតុផ្សំខាង​វប្បធម៌ និង​បច្ចេកវិទ្យាដ៏សប្បូរបែបក្នុង​ពិធីបើក​ ដោយ​វាយ​ត​ម្លៃ​​ថា​ បា​ន​​ស្វែង​យល់​ពី​ភាពស្រស់ស្អាត​នៃ​វប្បធម៌ប្រជាជាតិចិន​និង​កម្លាំង​របស់អាស៊ី​សម្រាប់ពួតដៃគ្នា​​ឆ្ពោះទៅមុខ​ ។

នេះជា​ព្រឹតិ្តការណ៍ប្រកួត​កីឡា​លើ​ព្រិលទឹកកក​អន្តរជាតិ​ដ៏ចម្រុះ​និង​ធំដែល​ប្រទេសចិ​ន​​រៀប​ចំធ្វើ​ជា​ថ្មីម្តង​ទៀត បន្ទាប់ពី​ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ ព្រឹតិ្ត​កា​រណ៍​​ដ៏ឱឡារិកលើកនេះ​បាន​ទាក់ទាញ​អត្តពលិកចំនួនជាង​១២៧០នាក់ នៃ​ប្រទេស​និង​តំបន់​ចំ​នួ​ន​​៣៤មកចុះឈ្មោះ​ចូលរួម​ការ​ប្រកួត ចំនួន​ប្រទេ​ស​និង​តំបន់​ ហើយ​និង​ចំនួន​អត្តពលិកសុទ្ធតែបា​នបំបែក​កំណត់ត្រា​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ។

នៅថ្ងៃទី ៨ ខែកុម្ភៈ ដែ​ល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ប្រកួត​កីឡាអាស៊ីរដូវរងាលើកនេះ គណៈ​ប្រ​តិភូ​កីឡា​​ចិន​ទទួលបាន​មេដាយមាស៨គ្រឿន​ មេដាយប្រាក់៨គ្រឿង និងមេដាយសំរឹទ្ធិ៤គ្រឿ​ង​ ដែ​​ល​ឈរ​នៅលេខរៀង​ទី​មួយ​ក្នុង​តារាង​មេដាយ​មាស​និង​តារាង​មេដាយ ។

អ្នក​វិ​ភា​គ​បាន​លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ កីឡារដូវរងារបស់ចិន​ទទួល​បាន​ការ​អភិវឌ្ឍ​យ៉ា​​ង​ឆាប់រហ័ស ប្រជាជ​ន​ចិន​ចំនួន​លើស​ពី​៣រយលាននាក់​បាន​ចូល​រួម​ ដែល​បាន​លើក​ក​ម្ពស់​​យ៉ាង​លេចធ្លោ​នូវ​កម្រិត​ប្រកួតនៃ​កីឡា​លើ​ព្រិល​ទឹកកក ។ លោក Bach ប្រធាន​គណៈកម្មា​ធិការ​កីឡា​អូឡាំពិកអន្តរជាតិសម្គាល់ឃើញថា ការប្រកួតកីឡា​អាស៊ី​រដូវរងា​នៅក្រុង Harbin មិន​ត្រឹម​តែជា​ការ​បន្ត​វេន​សម្បតិ្ត​បេតិកភណ្ឌ​នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េ​កាំងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់​កម្លាំង​ចលករ​ជា​បន្ត​បន្ទាប់​ដល់​ការ​អភិវឌ្ឍកីឡា​រដូវរងា​របស់ចិន​ រហូត​ដល់​ពិភពលោកផងដែរ ។

ក្នុង​នាម​ជា​ទ្វីប​ដែលមាន​ទំហំផ្ទៃដី​ធំជាងគេ និង​មានប្រជាជន​ច្រើន​ជាង​គេលើទូទាំង​ពិភពលោក ក្នុង​រយៈពេល៥០​ឆ្នាំ​កន្លងទៅ ទ្វីប​អាស៊ី​ទទួលបាន​ការ​អភិវឌ្ឍ​ខាង​សេដ្ឋកិច្ច​យ៉ា​ង​​ឆាប់រហ័ស ហើយ​បាន​ក្លាយជា​តំបន់​ដែលមានការ​រួម​ចំណែក​ធំបំផុត​ដល់​កំណើន​សេដ្ឋកិ​ច្ច​​សកល​ ។ បច្ចុប្បន្ន​នេះ ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលនិម្មាបនកម្ម​ដ៏ខ្លាំង ដែ​លមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ការ​ប្រកួត​ខាងភូមិសាស្ត្រ​នយោបាយ​មានភាពកា​ន់​តែខ្លាំង​ឡើង​ៗ ឯកតោភាគីនិយមនិង​​ការ​ពារនិយម​ក៏មានភាពកាន់តែធ្ងន់ធ្ងរផង​ដែរ ។

កា​​រ​​អភិវឌ្ឍ​របស់អាស៊ី​នៅពេល​អនាគតមាន​កម្លាំង​រស់រវើក​ផង​ ហើយ​ក៏ប្រឈម​និង​ការសា​ក​ល្បង​​ផង​ដែរ ។ ក្នុង​បរិបទ​បែប​នេះ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា​នៅក្រុង Harbin ធ្វើឡើ​ង​ក្រោមប្រធានបទ “ព្រិលទឹកកកបង្កប់នូវក្ដីស្រម៉ៃរួមគ្នា អាស៊ីរួមចិត្តតែមួយ” គឺមានសារសំ​ខា​ន់ណាស់ ដែលផ្ទុកនូវបំណងប្រាថ្នា និងការស្វែងរករួមគ្នារបស់ប្រជាជនអាស៊ីចំពោះស​ន្តិ​ភាព ការអភិវឌ្ឍ​ និងសាមគ្គីភាព ។

ពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដល់ការ​ប្រកួត​កីឡាអាស៊ីរដូវរងា​នៅក្រុ​ង Harbin ដោយសារ​ទទួល​បានផល​ប្រយោជន៍ពី​គោលនយោបាយ​ចំគោលដៅ​របស់រដ្ឋាភិ​បាល​ចិន​ និង​ឧ​ត្ត​​មភាពប្រភពធនធាន​ក្នុង​តំបន់ ឧស្សាហកម្ម​ព្រិលទឹកកក​របស់ចិន​បាន​និ​ង​​កំពុងប្រែពីប្រ​ភព​ធនធាន “ត្រជាក់”​ក្លាយទៅជា​ឧស្សាហកម្ម​ “ចំណុចក្តៅ” ដែល​បាន​ជំរុញការ​អភិវឌ្ឍនៃខ្សែសង្វា​ក់​ឧស្សាហកម្មទាំងមូល ក្នុងនោះបូករួម​ទាំង​កីឡាលើព្រិលទឹកកក វ​ប្ប​ធម៌ព្រិលទឹកកក ឧបករណ៍​ព្រិ​លទឹកកក និងទេសចរណ៍ព្រិលទឹកកក ដែលបាន​​បក​ស្រា​យ​ដ៏​រស់រវើក​អំពី“​ព្រិលទឹកកកក៏ជាភ្នំមាសនិងភ្នំប្រាក់ផងដែរ” ។

បច្ចុប្បន្ន​នេះ យោងតាមការ​អនុវត្ត​គោលនយោបាយ​លើកលែងទិដ្ឋាការសម្រាប់ឆ្លងកា​​​ត់ដែនចិនរយៈពេល២៤០ម៉ោង ​​​​“កា​រ​ណាត់គ្នាជាមួយ​ព្រិលទឹកកក”បា​ន​ទាក់ទាញ​ភ្ញៀវបរ​ទេស​កាន់តែច្រើន​ឡើងៗ ដែលបានបំពេញបន្ថែម​កម្លាំង​ចលករ​ថ្មី​ដល់​ទីផ្សារទេសចរណ៍ពិ​ភ​ពលោកទាំង​មូល​ ។ ក្នុង​អំឡុងពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណីចិនឆ្នាំ​នេះ​ ​ក្រុង Harbin ទទួ​ល​​បាន​ភ្ញៀវទេសចរសរុប​១២លាន​ ១សែន​៥ម៉ឺន​នាក់ និង​សម្រេច​បាននូវ​ប្រាក់ចំណូល​ខាង​ទេ​​សចរណ៍ចំនួនជាង​១៩ពាន់លានយាន់ប្រាក់ចិន​ ។តាម​ការ​ប៉ានប្រមាណ ដល់​ឆ្នាំ​២០៣​០​ ទំហំ​សរុបនៃសេដ្ឋកិច្ច​ព្រិល​ទឹកកក​របស់ចិន​ នឹង​ឡើង​ដល់​១,៥ទ្រីលានយាន់ប្រាក់ចិន​ ។

ព្រម​ពេល​ជាមួយគ្នា​នេះ ការ​ប្រកួត​កីឡាអាស៊ីរដូវរងា​លើក​នេះ​ក៏បាន​ក្លាយ​ជា​វេទិកា​ស​​ម្រាប់ជំរុញ​ការ​ផ្លាស់ប្តូរ​និង​រៀន​សូត្រ​គ្នា​ទៅវិញទៅមក​រវាង​វប្បធម៌អាស៊ីដែរ ។ ដោយ​មក​ពី​ចំពេលបុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ចន្ទគតិ​ចិន​ នៅតាម​វិថី​តូច​ធំនៃ​ក្រុង Harbin តុក្កតា​សិរី​បង្គល​រប​ស់​​ការ​ប្រកួត​កីឡាអាស៊ីរដូវរងា​ឈ្មោះ “ពីងពីង”និង​ “នីនី” ចង្កៀងទឹកកកនិង​ចម្លាក់​ទឹកក​ក​​ដែល​ពោពេញទៅដោយបរិយាកាសដ៏សប្បាយ​រីករាយនិង​សិរីមង្គលនៃ​បុណ្យ​ចូលឆ្នាំ​ថ្មីចិន​ បាន​ឆ្លុះបញ្ឆាំង​ពី​ខ្លឹមសារដ៏ស៊ីជម្រៅនិង​ភាពសម្បូរបែប​របស់​វប្បធម៌ចិន​ ។

ការ​រៀប​ចំធ្វើ​ការ​ប្រកួត​កីឡាអាស៊ីរដូវរងា​នៅក្រុង Harbin បាន​ផ្តល់​កម្លាំង​ចលករ​ថ្មី​ដ​ល់​ការ​អភិវឌ្ឍ​កីឡារដូវ​រងា ជំរុញ​សាមគ្គីភាព​នៃ​ប្រជាជន​អាស៊ីចំនួន​៤ពាន់៧រយលានាក់ ហើ​យ​ក៏បាន​ផ្តល់​ភាពកក់ក្តៅដល់​សេដ្ឋកិច្ច​សកល​ ក៏ដូច​ជាបាន​អនុវត្ត​បាវចនានៃក្រុម​ប្រឹ​ក្សា​​​​អូឡាំពិកអាស៊ី ពោលគឺ “ឆ្ពោះទៅខាង​មុខ​ជារៀងរហូត” ។ ដូច្នេះ ការ​ប្រកួត​កីឡាអាស៊ីរដូវរងាលើកនេះ ជា​កាដូឆ្នាំ​ថ្មីចិនមួយទៀត​​ដែល​ប្រទេស​ចិនបាន​ផ្តល់​ជូន​កីឡា​អូឡាំពិក​និង​ពិភពលោក​ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close