ភូមាដាក់ការអនុវត្តច្បាប់វិនិយោគបរទេស
ភូមាកំពុងដាក់ការអនុវត្តច្បាប់ថ្មីមួយ ក្នុងគោលបំណងដើម្បីបង្កើ នវិនិយោគ បរទេសចូលក្នុងប្រទេសខ្លួន។
រដ្ឋសភាភូមា បានអនុម័តច្បាប់វិនិយោគបរទេសនេះកាលពីសប្តាហ៍មុន ហើយនៅ ពេលនេះកំពុងរងចាំការសម្រេចពីប្រធានាធិបតីលោក Thein Sein ។
ការ ធ្វើច្បាប់នេះដំបូង រងការជំទាស់ពីមេដឹកនាំបក្សប្រឆាំងលោកស្រី អាំង សានស៊ូជី និងអ្នកតាក់តែងច្បាប់មួយចំនួនផ្សេងទៀត ដោយសារតែមានប្រយោគមួយ ដែល អាចជួយការពារជំនួញពាក់ព័ន្ធនឹងអតីតរបបយោធាភូមានេះ។
ច្បាប់នោះ បានបង្ខំក្រុមហ៊ុនបរទេស ឲ្យវិនិយោគក្នុងទឹកប្រាក់៥លានដុល្លារ ជាប្រាក់ទុនដំបូងនៃការធ្វើជំនួញ ប៉ុន្តែលក្ខខណ្ឌនេះត្រូវបានគេដកចេញពីច្បាប់វិនិ យោគបរទេសនេះ ហើយ៕ (Radio Australia)