លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០

Cambodia News/

ព្រឹកថ្ងៃទី ៦ ខែមករា  លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០។

លោកបានគូសបញ្ជាក់ថា  ចាប់ពីចូលយុគសម័យថ្មីមក   ការគ្រប់គ្រងបក្សយ៉ាងតឹងរឹងដោយគ្រប់ជ្រុងជ្រោយ និងការប្រឆាំងអំពើពុករលួយបានអនុវត្តក្នុងកម្រិតខ្លាំងមិនធ្លាប់មាន  ហើយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ 

យើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវ ភាពមុតមាំក្នុងការបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ   រក្សាភាពនឹងធឹងនៃយុទ្ធសាស្ត្រ   រក្សាសម្ពាធខ្ពស់  មិនបង្អង់ដំណើរ   មិនថមថយ   បន្តអនុវត្តគោលការណ៍មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ  ដើម្បីយកឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងអំពើពុករលួយ ដ៏ពិបាក រយៈពេលយូរ និងជាទូទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close