កម្មវិធីវប្បធម៌តាមរដូវកាលខ្នាតធំ《ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក》(រដូវកាលទី២)នឹងចាក់ផ្សាយនៅយប់ថ្ងៃទី៣ខែមករា!
Cambodia News/
ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់វឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិនិងការអភិវឌ្ឍដោយសន្តិភាពនៃពិភពលោក។ កម្មវិធីវប្បធម៌ខ្នាតធំ《ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក》(រដូវកាលទី២)ដែលផលិតដោយមជ្ឈមណ្ឌលផ្សាយកម្មវិធីជាសាចិនជាសកលនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយនៅបុស្តិ៍CCTV4នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី៣ខែមករាឆ្នាំ២០២៥។ កម្មវិធីនេះនឹងបង្ហាញពីកំណប់ទ្រព្យនៃអរិយធម៌ទីទៃគ្នារវាងចិននិងបរទេសនៅលើឆាកតែមួយ អ្នកជំនាញនិងបញ្ញវន្តចិននិងបរទេសនឹងធ្វើការផ្លាស់ប្តូរខាងវប្បធម៌ដោយស៊ីជម្រៅ ដែលនឹងបើកបង្អួចមួយសម្រាប់ទស្សនិកជនទូទាំងពិភពលោកយល់ដឹងពីពហុវប្បធម៌និងបណ្តែតចាប់អារម្មណ៍ជាមួយភាពទាក់ទាញនៃអរិយធម៌ទីទៃគ្នា។
កម្មវិធី《ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក》រដូវកាលនេះ នឹងផ្តោតលើប្រធានបទ”ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌រវាងចិននិងបរទេស” ស្វែងរកប្រភពនៃការអភិវឌ្ឍនៃអរិយធម៌របស់ប្រទេសចិន បង្ហាញពីឥទ្ធិពលវិជ្ជមានរបស់វាចំពោះពិភពលោកនិងបង្កើនកម្លាំងផ្សព្វផ្សាយនិងកម្លាំងឥទ្ធិពលនៃអរិយធម៌របស់ប្រទេសចិន៕