វេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ ២០២៤ប្រារព្ធធ្វើនៅរាជធានីភ្នំពេញ

Cambodia News/

ភ្នំពេញ៖ ថ្ងៃទី១៣   ខែធ្នូ  វេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ ២០២៤ដែលសហការរៀបចំដោយក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។  ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជា  ឯកឧត្ដម Chencong អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមវេទិកាព្រមទាំងថ្លែងសន្ទរកថា  ឯកឧត្ដម An Xiaoyu និពន្ធនាយករងប្រចាំការCGTN និងជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនថ្លែងសន្ទរកថា តាម វីដេអូ   ភ្ញៀវកិត្តិយសជាង១៥០រូប ដែលមកពីក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងវប្បធម៌ និងសិល្បៈ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងស្ថាប័នផ្សេងៗ តំណាងធនាគារគំនិត  តំណាងសហគ្រាសចិន និងតំណាងយុវជនមកពីសាកលវិទ្យាល័យបានអញ្ជើញចូលរួមវេទិកា។

ឯកឧត្ដម នេត្រ ភក្ត្រាបានថ្លែងថា   ពួកយើងដឹងហើយថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រកាន់ខ្ជាប់នូវការនាំមុខនៃនវានុវត្តន៍បច្ចេកវិទ្យាជាយូរណាស់មកហើយ ដោយបង្ហាញយ៉ាងល្អឥតខ្ចោះនូវទស្សនៈ និងសិល្បៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ថ្មី ដូចជា បញ្ញាសិប្បនិម្មិត និងការផ្សាយកម្រិត 8K ជាដើម។ឆ្នាំ២០២៤ គឺជាឆ្នាំ នៃ ការ ផ្លាស់ប្ដូរ ប្រជាជន និង ប្រជាជន កម្ពុជា- ចិន  យើងអាចឆ្លៀតឱកាសនេះ    ពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកមាតិកាខ្លឹមសារ   រួមគ្នាបណ្ដុះបណ្ដាលធនធានយុវជនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ប្រើប្រាស បញ្ញា សិប្បនិម្មិតឱ្យបានល្អ ដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ និងប្រើប្រាស់បច្ចេកវិទ្យាជំរុញនវានុវត្តន៍  ពង្រឹងភាពស៊ីជម្រៅ និងភាពទូលំទូលាយនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា- ចិន ដើម្បី បញ្ចូល កម្លាំង ថ្មី ក្នុង ការកសាង សហគមន៍ ជោគវាសនារួមកម្ពុជា-ចិន ក្នុង យុគសម័យ ថ្មី ។

ឯកឧត្តម Chencongបានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមក កិច្ចសន្ទនាស៊ីជម្រៅ ការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងការរៀនសូត្រពីគ្នា ទៅវិញទៅមករវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន បានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផល ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ ក្នុងនាមជាកម្លាំងចលករដ៏សំខាន់សម្រាប់បដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មថ្មីមួយលើកទៀត បញ្ញាសិប្បនិមិត្តបានជះឥទ្ធិពលយ៉ាងធំធេង និងទូលំទូលាយដល់សង្គមមនុស្ស នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងវិស័យផ្សេងៗទៀត ហើយក៏បាននាំមកនូវភាពទូលំទូលាយ និងស៊ីជម្រៅផងដែរដល់ ការផ្លាស់ប្តូរលើ វិស័យផ្សព្វផ្សាយ ព័ត៌មាន។ ការពន្លឿន កាអភិវឌ្ឍសមាហរណកម្ម រវាង បញ្ញាសិប្បនិម្មិត និងការផ្សព្វផ្សាយព័ត៌មាន បានក្លាយជាបញ្ហាថ្មីដែលការ អភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយ សម័យ បច្ចុប្បន្ន កំពុង ប្រឈម  ហើយថែមទាំងបានបើកផ្លូវ ថ្មី មួយ សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន។ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរជុំវិញបច្ចេកវិទ្យាផ្សព្វផ្សាយ បញ្ញាសិប្បនិមិត្ត មាន កាលានុវត្តភាព និង អនាគត ទូលំទូលាយ ។

ឯកឧត្ដម An Xiaoyuបានថ្លែងថា   ប្រជាជន និង វប្បធម៌ នៃ ប្រទេស ទាំងពីរកម្ពុជា ចិន ផ្សារភ្ជាប់ គ្នា តភ្ជាប់ ជោគវាសនា ។ នៅ លើ មាគ៌ា រួមគ្នា ស្វែងរក ជីវិត ស្រស់បំព្រង និង សម្រេច បាន ទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយ មាន បេសកកម្មភាព ដ៏ ពិសេស និង មាន សារៈសំខាន់ ។ ពួកយើង គួរតែយក កម្លាំង ផ្ដល់ ដោយ នវានុវត្តន៍បច្ចេកទេស បង្កើត វេទិកា ផ្លាស់ប្ដូរ ប្រជាជន និង ប្រជាជន ប្រកប ដោយ គុណភាព កាន់ តែ ខ្ពស់  អនុវត្តសកម្មភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើននិងសំបូរបែប ដើម្បីបង្កើនភាពជិតស្និទ្ធរវាងប្រជាជនប្រទេសទាំងពីរ សហការបញ្ចេញសំឡេងអភិវឌ្ឍន៍សន្តិភាពដែលកាន់តែមានថាមពល និង កាន់តែមានសុខដុមរមនា។ពួកយើងរីករាយរួមគ្នាជាមួយបងប្អូនប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ជំរុញបច្ចេកវិទ្យាឆ្ពោះទៅរកភាពល្អ ដើរតាមមាគ៌ាត្រឹមត្រូវ រក្សាដែនកំណត់ ប្រើប្រាស់សមត្ថភាពខ្លាំងក្លារបស់បញ្ញាសិប្បនិម្មិត បង្កើតបរិយាកាសសាធារណៈមតិមួយដែលកាន់តែមានសុវត្ថិភាព ឆ្ពោះទៅរកភាពល្អ និង នវានុវត្តន៍។

វេទិកានេះបានអញ្ជើញភ្ញៀវកិត្តិយសចំនួន ៨ រូបមកពីក្រសួងព័ត៌មានកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសចិន និងកម្ពុជា និងអ្នកតំណាងធនាគារគំនិត ដើម្បីពិភាក្សាអំពីប្រធានបទចំនួន៣   រួមមានរបៀបដែលបញ្ញាសិប្បនិម្មិតបង្កើត និងផ្សព្វផ្សាយខ្លឹមសារ  បញ្ហាប្រឈម  និងការឆ្លើយតបដែលនាំមកដោយបញ្ញាសិប្បនិម្មិតក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ  កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិនក្នុងយុគសម័យបញ្ញាសិប្បនិម្មិត។ក្រៅពីនេះ  នៅលើវេទិកាក៏បានចាក់បញ្ចាំងវីដេអូសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យារបស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន  ចែកផ្សាយព្រឹត្តិបត្រពិសេស«ឆ្លងកាត់ភ្នំនិងសមុទ្រ ក៏មិនឆ្ងាយពីគ្នា»ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close