អត្រា​​ស្លាប់របស់កុមារ​​នៅ​កម្ពុជាមានការថយចុះ​

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការ UNICEF បានបង្ហាញថា អត្រាមរណភាពរបស់កុមារដែល មានអាយុក្រោម ៥ ឆ្នាំ គិតពីចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១១ របស់ប្រទេសទាំង ៩ ដែលរួមមានទាំងកម្ពុជាផងនោះបានថយ ជចុះពីចំនួនជិត ១២លាននាក់នៅឆ្នាំ១៩៩០ មកនៅត្រឹម ៦,៩ លាននាក់នៅឆ្នាំ២០១១។

របាយការណ៍បានបង្ហាញផងដែរថា កាលពីមុនឆ្នាំ២០០៥ អត្រាមរណភាពរបស់កុមារកម្ពុជាមានរហូតដល់ ៩៥ ក្នុងចំណោម កុមារ ១.០០០ នាក់។ សម្រាប់ឆ្នាំ២០១១អត្រាមរណភាពរបស់កុមារកម្ពុជាបានថយចុះនៅត្រឹម ៤៥ នាក់ក្នុងចំណោមកុមារ កម្ពុជា ១.០០០ នាក់។

ប្រធានផ្នែកទំនាក់ទំនងព័ត៌មានរបស់មូលនិធិកុមារ សម្រាប់អង្គការសហប្រជាជាតិ (Unicef) លោកស្រី Denise Shepherd Johnson បានលើកឡើងថា កម្ពុជាកំពុងធ្វើការងារបានល្អលើការកាត់បន្ថយអត្រាស្លាប់កុមារ ដូចជាវិធានការលើប្រព័ន្ធភាព ស៊ាំនឹងជំងឺរបស់កុមារ ការយកចិត្តទុកដាក់ការសម្រាលកូនរបស់មាតា ការបំបៅដោះកូនបានល្អ និងការធ្វើឲ្យប្រសើរនូវគុណ ភាពសុខាភិបាលនៅកម្ពុជាជាដើម។

សេចក្តីប្រកាសបានលើកឡើងថា ជាមួយនឹងលទ្ធផលជាវិជ្ជមាននេះរដ្ឋាភិបាលរបស់ប្រទេសជាង ១០០ ដែលមានទាំងកម្ពុជា ផងដែរនោះ បានចុះហត្ថលេខា ចាប់តាំងពីខែមិថុនា ដោយសន្យាប្តេជ្ញាចូលរួមក្នុងកិច្ចប្រឹងប្រែងលើកិច្ចគាំពារកុមារ៕

Related Articles

Back to top button
Close
Close