ស្ថាន​កុង​ស៊ុ​ល​សហរដ្ឋ​អាម៉េរិក​នៅ​លីប៊ី​រង​ការ​វាយ​ប្រហារ​ដោយ​ហិង្សា

លោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកបានឲ្យដឹងថា បុរសអាម៉េរិកម្នាក់ដែលបានស្លាប់នៅថ្ងៃនេះ នៅពេលដែលក្រុមប្រដាប់អាវុធ វាយប្រហារចូលស្ថានកុងស៊ុលសហរដ្ឋអាម៉េរិកនៅក្នុងទីក្រុងBenghaziនៃប្រទេស លីប៊ីនោះគឺជាមន្ត្រីនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក។

ក្រុមវាយប្រហារមានការខឹងសម្បារនឹងខ្សែភាពយន្តដែលចេញបញ្ចាំងនៅសហរដ្ឋ អាម៉េរិក ដែលពួកគេបាននិយាយថាបានមាក់ងាយដល់សាសនាឥស្លាម។

លោកស្រី Clinton មានប្រសាសន៍ថា មានការសង្កេតឃើញអំពីការផ្សព្វផ្សាយខ្លឹម សារដុតរោលនៅលើប្រព័ន្ធអ៊ិនធើណេត។

លោកស្រី បានមានប្រសាសន៍បន្ថែមថា សហរដ្ឋអាម៉េរិកសម្ដែងនូវការសោក ស្ដាយចំពោះអ្វីដែលជាការមើល ស្រាលដល់ជំនឿសាសនាដទៃ។ ទោះជាយ៉ាង នេះក្ដីក៏មិនអាចអត់ឱនឲ្យបានទេនូវទង្វើហិង្សា៕ (Radio Australia)

Related Articles

Back to top button
Close
Close