សិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

Cambodia News/

ព្រះសីហនុ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក្នុងគោលបំណងជំរុញដល់ការអនុវត្ត និងការរៀបចំកម្មវិធីសិក្សាផ្នែកឌីជីថល កម្មវិធីលើកកម្ពស់ការយល់ដឹងនានាដោយប្រើប្រាស់ក្របខណ្ឌ អ.ឌ.ប.ពដែលបានរៀបចំ និងដាក់ចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (....) ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការយូណេស្កូ។ ក្របខណ្ឌសមត្ថភាព .... បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្របខណ្ឌសមត្ថភាពនេះបានកំណត់ស្តង់ដាសមត្ថភាពចាំបាច់ដែលពលរដ្ឋកម្ពុជាគួរមាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវិវត្តនៅកម្រិតតំបន់ និងសកលលោក ព្រមទាំង​ស្រប​តាមទិសដៅ​គោលនយោបាយ និងយុទ្ធសាស្រ្ត​ដែល​បាន​ដាក់ចេញ​ដោយរាជរដ្ឋាភិបាល ក្នុងនោះ​មាន​ចក្ខុវិស័យ​ប្រែក្លាយសេដ្ឋកិច្ចនិងសង្គមកម្ពុជាទៅជា សេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក​ តាម​រយៈការបង្កើតនូវ​មូលដ្ឋាន​សំខាន់ៗ ដើម្បីជំរុញ​ការ​ទទួលយកនិងការធ្វើបរិវត្តកម្ម​ឌីជីថល នៅគ្រប់តួអង្គសង្គម ទាំង​រដ្ឋ ធុរជន និង​ពលរដ្ឋ។

ក្របខណ្ឌសមត្ថភាព .... គឺជាឯកសារយោងដ៏មានសារៈសំខាន់សម្រាប់ក្រសួងស្ថាប័ន គ្រឹះស្ថានអប់រំសាធារណៈនិងឯកជន រួមទាំង​តួអង្គពាក់ព័ន្ធផ្សេងទៀត ​ក្នុងការពិនិត្យឡើងវិញនិងអភិវឌ្ឍ​កម្មវិធីបណ្តុះបណ្តាល​ វាយតម្លៃកម្រិតសមត្ថភាព .... និងប្រើប្រាស់ជាមូលដ្ឋានដាក់ចេញនូវគោលនយោបាយឬយុទ្ធសាស្ត្រលើកកម្ពស់ .... ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្របខណ្ឌសមត្ថភាព .... បានបែងចែកជា ៨ ចង្កោមធំៗ ដែលមានសមត្ថភាពសរុបចំនួន ១១៤ និងមាន៣កម្រិត គឺកម្រិតមូលដ្ឋាន កម្រិតមធ្យម និងកម្រិតខ្ពស់។

សូមជម្រាបថា សិក្ខាសាលាខាងលើនេះ បានប្រមូលផ្តុំអ្នកបង្កើតកម្មវិធីបណ្តុះបណ្តាល កម្មវិធីអប់រំផ្សព្វផ្សាយ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍកម្មវិធីលើកកម្ពស់សមត្ថភាពឌីជីថលប្រកបដោយស្តង់ដារ សុវត្ថិភាពនិងការទទួលខុសត្រូវ

មន្ត្រីជំនាញបានលើកទ្បើងថា អ្វីជាលទ្ធផលដែលទទួលបានពីសិក្ខាសាលាខាងលើនេះរួមមាន៖ កម្មវិធីអប់រំ កម្មវិធីបណ្តុះបណ្តាលជំនាញ និងកម្មវិធីលើកកម្ពស់ការយល់ដឹង​ផ្នែកឌីជីថល​ទាំង​អស់​ នឹងត្រូវ​បានរៀបចំ​ ឬកែលម្អស្របតាម​ស្តង់ដារ​សមត្ថភាព​ដែល​មាន​កំណត់​ក្នុងក្របខណ្ឌសមត្ថភាព​អ.ឌ.ប.ព។ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស​មានសមត្ថភាពឌីជីថល​សមស្រប​ តាម​ការវិវត្ត​របស់​បច្ចេកវិទ្យា ដែល​អាចឲ្យ​ពួកគេ​ចូលរួមបាន​យ៉ាង​សកម្ម ទទួលបាន​ផលប្រយោជន៍ខ្ពស់ ពីបរិវត្តកម្ម​សេដ្ឋកិច្ច និងសង្គមឌីជីថល និងអាច​ចៀសផុតពីហានិភ័យ គ្រោះថ្នាក់នានាដែលកើតមានឡើង​នៅលើប្រពន្ធអនឡាញ។

សូមជម្រាបថា សិក្ខាសាលានេះមានការចូលរួមពីលោក​ ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល អង្កការដៃគូនានា ប្រមាណជាង ៧០ នាក់ ខណៈសិក្ខាសាលាត្រូវបានរៀបចំធ្វើទ្បើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ៕

Related Articles

Back to top button
Close
Close