ដំណើរចុះត្រួតពិនិត្យការងារនៅខេត្ត Hubei របស់លោក Xi Jinping បង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងដូចម្ដេច

Cambodia News/

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅខេត្ត Hubei ដែលស្ថិតនៅភាគកណ្តាលរបស់ប្រទេសចិន ។ លោកបានចូលទៅក្នុងសារមន្ទីរ ស្រែចម្ការទីជនបទ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវនវានុវត្តន៍និងអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីឈ្វេងយល់លម្អិតអំពីស្ថានភាពនិងរៀបចំឱ្យខេត្ត Hubei ពន្លឿនការបង្កើតចំណុចស្នូលយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការរីកចម្រើននៃភាគកណ្តាលនិងចារនូវទំព័រទំនើបកម្មតាមបែបផែនចិននៃខេត្ត Hubei ។

តើលោក Xi Jinping បានទៅទស្សនាកន្លែងណាខ្លះក្នុងអំឡុពេលចុះពិនិត្យការងារនៅខេត្ត Hubei? តើបង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងណាខ្លះ? ពង្រឹងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងលើកកម្ពស់ការងារអភិរក្សវត្ថុបុរាណ នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា ទីតាំងដំបូងនៃការចុះត្រួតពិនិត្យការងារ Hubei របស់លោក Xi Jinping គឺសារមន្ទីរស្រុក Yunmeng ទីក្រុង Xiaogan ដើម្បីយល់ដឹងអំពីស្ថានភាពក្នុងតំបន់នៃការពង្រឹងការអភិរក្ស ការសិក្សាស្រាវជ្រាវនិងការប្រើប្រាស់វត្ថុបុរាណ។

លោក Xi Jinping បានស្តាប់យ៉ាងលម្អិតចំពោះខ្លឹមសារសង្ខេបនៃឯកសារបុរាណ តម្លៃប្រវត្តិសាស្រ្តនិងវប្បធម៌និងស្ថានភាពសិក្សាស្រាវជ្រាវនិងអភិរក្សនៅសារមន្ទីរស្រុក Yunmeng ហើយបានលើកឡើងថា គួរតែបន្តពង្រឹងការសិក្សាស្រាវជ្រាវបុរាណវិទ្យា លើកកម្ពស់ការអភិរក្សវត្ថុបុរាណវប្បធម៌ ដើម្បីផ្តល់នូវការគាំទ្រដ៏រឹងមាំសម្រាប់ការផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ផូរនផង់របស់ប្រទេសចិននិងបង្កើនទំនុកចិត្តផ្នែកវប្បធម៌ ធ្វើឱ្យសម្បត្តិអរិយធម៌ចិនគង់វង្សជានិរន្ត៍ និងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ ព្រមទាំងជំរុញប្រជាជនឱ្យបន្តលើកកម្ពស់មោទនភាពជាតិនិងទំនុកចិត្តលើខ្លួនឯង ។
ការអភិវឌ្ឍកសិកម្មទំនើបត្រូវពឹងផ្អែកលើវឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា លោក Xi Jinping បានទៅភូមិ Siyi ស្រុក Jiayu ក្រុង Xianning ដើម្បីចុះត្រួតពិនិត្យស្ថានភាពការងារលើកកម្ពស់ការស្តារនិងអភិវឌ្ឍទីជនបទឡើងវិញដោយគ្រប់ជ្រុងជ្រោយ។

លោក Xi Jinping បានចូលទៅក្នុងភូមិ Siyi ដើរចូលស្រែចម្ការ ពិនិត្យមើលការរីកលូតលាស់នៃបន្លែ និងសាកសួរលម្អិតអំពីពូជបន្លែ បច្ចេកទេសដាំដុះ ការលក់ជាដើម ។ លោកបានគូសបញ្ជាក់ថា ទីជនបទមានទំហំធំ ហើយកសិកម្មមានសក្ដានុពលខ្លាំង ។ ការអភិវឌ្ឍកសិកម្មទំនើបត្រូវពឹងផ្អែកលើវឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធ្វើឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាចផ្តល់ស្លាបហោះហើរដល់ទំនើបកម្មកសិកម្ម ។
ខិតខំធ្វើការលើការច្នៃប្រឌិតបច្ចេកវិទ្យានិងការរួមបញ្ចូលឧស្សាហកម្ម ទីតាំងចុងក្រោយនៃការចុះត្រួតពិនិត្យការងារនៅខេត្ត Hubei លើកនេះរបស់លោក Xi Jinping គឺវិទ្យាស្ថានសិក្សាស្រាវជ្រាវការច្នៃប្រឌិតនិងអភិវឌ្ឍន៍ឧស្សាហកម្មនៅក្រុង Wuhan ទីរួមខេត្ត Hubei ។ នេះជាស្ថាប័នសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បែបថ្មីមួយដែលបានបង្កើតឡើងជាងបីឆ្នាំ ។ នៅទីនេះ លោក Xi Jinping បានមើលករណីជោគជ័យនៃវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយបានស្វែងយល់អំពីវិធានការក្នុងស្រុក ដើម្បីលើកកម្ពស់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

លោក Xi Jinping ជឿជាក់ថា គន្លឹះនៃទំនើបកម្មតាមបែបផែនចិន គឺស្ថិតនៅត្រង់ទំនើបកម្មបច្ចេកវិទ្យា ។ ក្នុងអំឡុងពេលនៃការចុះត្រួតពិនិត្យការងារលើកនេះ លោក Xi Jinping បានលើកឡើងបន្ថែមទៀតថា ខេត្ត Hubei មានគុណសម្បត្តិដ៏លេចធ្លោលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងធនធានមនុស្ស ហើយគួរតែត្រួសត្រាយយ៉ាងសកម្មនូវបច្ចេកវិទ្យានិងការច្នៃប្រឌិតឧស្សាហកម្ម ។ ដោយផ្តោតលើឧស្សាហកម្មសំខាន់ៗ យើងនឹងពង្រឹងការរួមបញ្ចូលនៃខ្សែសង្វាក់នវានុវត្តន៍ ខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់មូលធន និងខ្សែសង្វាក់ទេពកោសល្យ ពង្រឹងការស្រាវជ្រាវលើបច្ចេកវិទ្យាសំខាន់ៗ ជំរុញការច្នៃប្រឌិតរួមគ្នានៃសហគ្រាសធុនធំ និងមធ្យម និងកែលម្អកម្រិតនៃការផ្លាស់ប្តូរនៃសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។
ទាក់ទងនឹងការអភិវឌ្ឍនាពេលអនាគតរបស់ខេត្ត Hubei លោក Xi Jinping បានលើកឡើងថា ខេត្ត Hubei គួរតែត្រួសត្រាយផ្លូវក្នុងការជំរុញការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិតឧស្សាហកម្ម ធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយ និងពង្រីកការបើកចំហកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍរួមបញ្ចូលគ្នាទីក្រុង-ជនបទ និងការស្តារនិងអភិឌ្ឍជនបទឡើងវិញ ពង្រឹងការអភិរក្សធនធានវប្បធម៌និងការជំរុញការច្នៃប្រឌិតនិងការអភិវឌ្ឍវប្បធម៌មានភាពស្វាហាប់និងក្លាហានក្នុងការរុករក ៕

Related Articles

Back to top button
Close
Close