ក្លឹបអ្នកកាសែតកម្ពុជា​​​មាន​​ការព្រួយបារម្ភ​ពីសុវត្ថិភាព​អ្នកសែតបន្ទាប់​ពី​មាន​ការ​សម្លាប់​ និង​គំ​រាម​

Cambodia News

ដោយ៖ ហេង នាង

ក្លឹបអ្នកកាសែតកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពី ស្ថានភាពសេរីភាព សារព័ត៌មាននិងសុវត្ថិភាពរបស់អ្នកសារព័ត៌ មាននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពីជនមិនស្គាល់មុខ បានធ្វើឃាត លោក ហង្ស សិរីឧត្តម អាយុ ៤៤ឆ្នាំ ភ្នាក់ងារឆ្លើយឆ្លងព័ត៌ មានកាសែតវរជនខ្មែរ កាលពីថ្ងៃទី ១១ កញ្ញា ២០១២និងម្នាក់ទៀតរងការគំរាម

អំពើឃាតកម្មនេះត្រូវបានក្លឹបអ្នកកាសែតកម្ពុជាចាត់ទុកថា ជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់អ្នកសារព័ត៌មាន ដែលកំពុងបំ ពេញបេសកកម្មតាមវិជ្ជាជីវៈ និងជាចេតនារារាំងដល់សិទ្ធិសេរីភាពសារព័ត៌មាន ការបញ្ចេញមតិ និងការអនុវត្តលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា។

ជាមួយគ្នានោះលោក អៀន មករា អ្នកយកព័ត៌មាន ឲ្យកាសែតកម្ពុជាថ្ងៃនេះ បានរងនូវការគំរាមពីប្រធានអង្គការការពារព្រៃ ឈើ និងអភិរក្សសត្វព្រៃកម្ពុជាប្រចាំខេត្តកំពត បន្ទាប់ពីកាសែតកម្ពុជាថ្ងៃនេះចុះផ្សាយអត្ថបទរិះគន់អង្គការមួយនេះ។

ចំពោះអ្នកដែលបានបង្កហេតុខាងលើ ក្លឹបអ្នកកាសែតកម្ពុជាបានថ្កោលទោស និងអំពាវនាវដល់ ថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ រួមទាំងសមត្ថកិច្ចខេត្តកំពត ចាត់វិធានការចាំបាច់ជាបន្ទាន់ ប្រកប ដោយប្រសិទ្ធិភាព ដើម្បីធានាថា នឹងមិនមានសកម្មភាពបែប នេះកើតឡើងជាថ្មីម្តងទៀតចំពោះអ្នកកាសែតឡើយ៕

Related Articles

Back to top button
Close
Close