លោកលីឈាង៖ ត្រូវសម្របទៅតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចនិងបង្កើនការអប់រំខាងវិជ្ជាជីវៈបណ្តុះបណ្តាលធនធានមនុស្សមានជំនាញវិជ្ជាជីវៈ

Cambodia News/

ថ្ងៃទី៣ខែវិច្ឆិកា លោកលីឈាង សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានាយករដ្ឋមន្រ្តីចិនបានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារអប់រំខាងវិជ្ជាជីវៈនិងបណ្តុះបណ្តាលធនធានមនុស្សមានជំនាញវិជ្ជាជីវៈនៅក្រុងសៀងហៃ។

លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្របទៅតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមយ៉ាងសកម្ម ខំប្រឹងបង្កើនការអប់រំខាងវិជ្ជាជីវៈនិងបណ្តុះបណ្តាលធនធានមនុស្សមានជំនាញវិជ្ជាជីវៈ ផ្សព្វផ្សាយស្មារតីបុគ្គលគំរូ ស្មារតីពលកម្មនិងស្មារតីវិជ្ជាជីវៈខំប្រឹងបណ្តុះបណ្តាលធនធានមនុស្សមានជំនាញវិជ្ជាជីវៈប្រកបដោយគុណវុឌ្ឍិខ្ពស់ឱ្យបានកាន់តែច្រើន ដើម្បីផ្តល់នូវការគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនិងជីវភាពរស់នៅដែលប្រកបដោយគុណភាពខ្ពស់៕

Related Articles

Check Also
Close
Back to top button
Close
Close