អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ

Cambodia News/

អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ ការដោះលែងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានសេរលិខិតសុំទោសសម្តេចតេជោហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមចំនួន៥លើក កន្លងទៅ ។

លោក ម៉ិច ដារ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានបង្ហោះព័ត៌មានមិនពិត អំពីការអភិវឌ្ឍនៅរមណីដ្ឋានបាភ្នំ នៅខេត្តព្រៃវែង។ ក្រោយឃាត់ខ្លួន តុលាការបានចោទប្រកាន់ លោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close