ឈ្វេងយល់ពីតម្រិះប្រាជ្ញាចិនក្នុងកិច្ចសហប្រតិបត្តិការBRICSពីកំណាព្យបុរាណបីឃ្លា

Cambodia News/

ឆ្នាំ២០២៤គឺជាឆ្នាំចាប់ផ្ដើម “កិច្ចសហប្រតិបត្តិការBRICSដ៏ធំទូលាយ”។ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់និងអេត្យូពីបានក្លាយទៅជាសមាជិកផ្លូវការនៃBRICS។គុយបា ស៊ីរី ថៃនិងប្រទេសផ្សេងទៀតក៏បានបង្ហាញពីឆន្ទៈក្នុងការចូលរួមយន្តការសហប្រតិបត្តិការBRICS ផងដែរ។

“ភ្នំបៃតងមិនអាចបាំងទន្លេបានឡើយ ហើយទន្លេគង់តែហូរចាក់ទៅទិសខាងកើត” ។លោកXi Jinpingប្រធានរដ្ឋចិនធ្លាប់បានប្រើកំណាព្យនេះដើម្បីសង្កត់ធ្ងន់ថា “មិនថាមានឧបសគ្គមករារាំងប៉ុណ្ណាក៏ដោយ កម្លាំងនៃប្រទេសBRICSប្រកបដោយភាពវិជ្ជមាន ស្ថិរភាពនិងបរិសុទ្ធនឹងរីកចម្រើនបន្ដទៅមុខ។”

ការរួមរស់ជាមួយគ្នាដោយសុខដុមរមនា ពិភពលោកមានសន្ដិភាពគឺជាក្ដីប្រាថ្នាដ៏ល្អបវររបស់ប្រជាជាតិចិនរាប់ពាន់ឆ្នាំមកហើយ។ថ្ងៃនេះ យើងនឹងបកស្រាយតម្រិះប្រាជ្ញាចិនក្នុងកិច្ចសហប្រតិបត្តិការBRICSតាមរយៈកំណាព្យបុរាណចំនួនបីឃ្លាដែលដកស្រង់ដោយលោកXi Jinping។

“ធ្វើកិច្ចការស្របទៅតាមសច្ចធម៌ងាយនឹងបានសម្រេច តែបើធ្វើផ្ទុយពីនិន្នាការកាលៈទេសៈគឺពិបាកជោគជ័យណាស់”។នៅក្នុងសុន្ទរកថានៅក្នុងពិធីបិទវេទិកាពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសBRICSនៅឆ្នាំ២០២៣ លោក Xi Jinpingបានគូសបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នគឺជាសហគមន៍វាសនាតែមួយដែលរួមសុខទុក្ខជាមួយគ្នា។ អ្វីដែលប្រជាជននៃប្រទេសនានាប្រាថ្នាចង់បាន មិនមែនជា “សង្រ្គាមត្រជាក់ថ្មី”ឬ “រង្វង់តូច”ទេ ប៉ុន្តែជាពិភពមួយប្រកបដោយសន្តិភាពយូរអង្វែង និងសន្តិសុខទូទៅលើពិភពលោក ដែលជាពិភពនៃវិបុលភាពរួម ភាពបើកចំហនិងបរិយាប័ន្ន ភាពស្អាតស្អំនិងភាពស្រស់ស្អាត។

នេះគឺជាតក្កវិជ្ជានៃវឌ្ឍនភាពប្រវត្តិសាស្ត្រនិងនិន្នាការនៃការអភិវឌ្ឍន៍នៃសម័យកាល។
ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីបើកវេទិពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសBRICS លោក Xi Jinpingបានមានប្រសាសន៍ថា “ទន្លេនិងសមុទ្រមិនបោះបង់ខ្សែទឹកតូចៗទេ ដូច្នេះទើបធ្វើឱ្យវាមានជម្រៅកាន់តែជ្រៅ”។ភាពបរិយាប័ន្ននិងអនុគ្រោះ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះគឺជាមាគ៌ាដ៏ត្រឹមត្រូវក្នុងលោកិយ៍។”

ឆ្នាំ២០២៤ “ដៃគូថ្មី”ចំនួន៥បានចូលជាសមាជិកគ្រួសារBRICS។បន្ទាប់ពីការពង្រីកសមាជិក GDPនៃបណ្តាប្រទេសBRICSមានចំនួនប្រហែល៣០%នៃចំនួនសរុបរបស់ពិភពលោកទាំងមូល ប្រជាជនរបស់ពួកគេមានចំនួនជិតពាក់កណ្តាលនៃចំនួនប្រជាជនលើពិភពលោក ហើយពាណិជ្ជកម្មរបស់ពួកគេមានចំនួន១ភាគ៥នៃពាណិជ្ជកម្មពិភពលោក។
“ផ្កាមួយទងរីកតែឯងមិនមែនជានិទាឃរដូវឡើយ ផ្ការាប់រយរីករួមគ្នាទើបបង្កើតបានជានិទាឃរដូវពាសពេញសួន”លោក Xi Jinpingបានដកស្រង់កំណាព្យបុរាណនេះជាច្រើនដងក្នុងកម្មវិធីការទូត ដោយសង្កត់ធ្ងន់ថា បើមានផ្កាតែមួយប្រភេទនៅលើពិភពលោកនេះ ទោះជាស្រស់ស្អាតយ៉ាងណាក្តី ក៏នៅតែឯកតា។

មិនថាអរិយធម៌ចិនឬអរិយធម៌ផ្សេងទៀតលើពិភពលោកនោះទេ សុទ្ធតែជាផ្លែផ្ការបស់អរិយធម៌មនុស្សជាតិ។
នៅក្នុងពិធីបិទវេទិពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសBRICSឆ្នាំ២០២៣ លោក Xi Jinpingបានលើកឡើងថា យើងត្រូវតែប្រកានខ្ជាប់នូវការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមកនូវអរិយធម៌។ផ្កាមួយទងមិនអាចតុបតែងចេញនិទាឃរដូវដ៏ស្រស់ស្អាតបានឡើយ លុះត្រាតែផ្កាជាច្រើនរីកស្គុះស្គាយទើបពិភពលោកពោរពេញទៅដោយនិទាឃរដូវ។

ប្រទេសBRICSមានវប្បធម៌ចម្រុះ។ដោយសារប្រទេសមានប្រវត្តិសាស្ត្រ វប្បធម៌និងប្រព័ន្ធច្បាប់ខុសគ្នា ទើបត្រូវការប្រាស្រ័យទាក់ទងនិងរៀនសូត្រពីគ្នាទៅវិញទៅមក រៀនពីភាពខ្លាំងរបស់គ្នាទៅវិញទៅមកនិងធ្វើឱ្យរីកចម្រើនជាមួយគ្នា។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍និងជាសមាជិកនៃ “សកលខាងត្បូង” ប្រទេសចិនឈរនៅជ្រុងដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រ តែងតែដកដង្ហើមនិងរួមជោគវាសនាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ការពារយ៉ាងមុតមាំនូវផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ផ្តល់ជាតម្រិះប្រាជ្ញាចិន ផែនការចិននិងកម្លាំងចិនក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសBRICSនិងភាគខាងត្បូង ជំរុញសន្តិភាពនិងការអភិវឌ្ឍនិងសន្តិភាពពិភពលោក៕

Related Articles

Back to top button
Close
Close