ឯកឧត្តម ប៉ែន បូណា អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាពិសេសស្តីពី ខួប៣៣ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

Cambodia News/

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាពិសេស ស្តីពី «ខួប៣៣ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន» នៅស្ថានីយ៍ទូរទស្សន៍បាយ័នព័ត៌មាន (BTV)។

កិច្ចពិភាក្សាពិសេសនេះ ក៏មានការអញ្ជើញជាវាគ្មិនកិត្តិយសពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការសម្របសម្រួលពីលោក វ៉ន ដារ៉ា។ កិច្ចពិភាក្សាពិសេស នឹងចាក់ផ្សាយទាំងស្រុងលើកញ្ចក់ទូរទស្សន៍បាយ័នព័ត៌មាន (BTV) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤៕

Related Articles

Back to top button
Close
Close