យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនឆ្លើយតបអំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

សារព័ត៌មាន Cambodia News/

ចិន៖ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនឆ្លើយតបអំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយ បានតាមឃ្លាំមើលនិងរក្សាភាពប្រុងប្រយ័ត្នក្នុងដំណើរការទាំងមូល ហើយបានដោះស្រាយតាមច្បាប់និងបទប្បញត្តិ។

លោក Li Xi វរនាវីឯកនៃកងទ័ពជើងទឹកចិន និងជាអ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា នៅថ្ងៃទី ២០ ខែតុលា នាវាប្រដេញឈ្មោះ USS Higgins (DDG-76) របស់អាមេរិក និងនាវាកាពារឈ្មោះ Vancouver របស់កាណាដាបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដើម្បីឃោសនាបំផ្លើសជាសាធារណៈ។

យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងឱ្យកងទ័ពជើងទឹក និងជើងអាកាសតាមឃ្លាំមើលនិងរក្សាភាពប្រុងប្រយ័ត្នក្នុងដំណើរការទាំងមូលព្រមទាំងដោះស្រាយតាមច្បាប់និងបទប្បញត្តិ។

ទង្វើនៃភាគីអាមេរិកនិងកាណាដាគឺកកូរកកាយដល់សភាពការណ៍ក្នុងតំបន់ បំផ្លាញសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ កងទ័ពនៃ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិ ព្រមទាំងសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close