បទវិភាគ៖កម្លាំងចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់សន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់

សារព័ត៌មាន Cambodia News/

នៅថ្ងៃទី១៤ខែតុលា កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនកងទ័ពគ្រប់ប្រភេទដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្រ្តរ៉ុក្តែតជាដើមនៃយុទ្ធភូមិភាគខាងកើត ធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B”នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ ក្នុងគោលបំណងត្រួតពិនិត្យសមត្ថភាពរួមគ្នាប្រយុទ្ធនៃកងទ័ពយុទ្ធភូមិភាគខាងកើត។

ក្រុមនាវាផ្ទុកយន្តហោះចម្បាំងLiaoning បានចូលរួមក្នុងសមយុទ្ធលើកនេះនៅភាគខាងកើតកោះតៃវ៉ាន់។ នេះជាការកំញើញយ៉ាងខ្លាំងក្លាចំពោះការស្វែងរកឯករាជ្យភាពនិងការបង្កហេតុរបស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងជាសកម្មភាពត្រឹមត្រូវនិងចាំបាច់ក្នុងការការពារអធិបតេយ្យភាពជាតិនិងគាំពារការបង្របបង្រួមជាតិ។

ក្នុងនាមជា”សកម្មជនចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងជា”អ្នកបំផ្លាញសន្តិភាព” បុគ្គលLai Ching-te អ្នកដឹកនាំតំបន់តៃវ៉ាន់បានថ្លែងសុន្ទរកថានៅថ្ងៃទី១០ខែតុលាដោយបានធ្វើឱ្យ”ទ្រឹស្តីរដ្ឋពីរថ្មី”កាន់តែមានភាពជាប្រព័ន្ធ គំនិតប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ការបង្កហេតុកាន់តែខ្លាំង ហើយបង្កើនភាពតានតឹងនៃស្ថានការណ៍ត្រើយទាំងសង្ខាងច្រកសមុទ្រតៃវ៉ាន់ដោយចេតនា និងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ផ្ដើមពីបុគ្គលLai Ching-teស្វែងរកឯករាជ្យភាពមុនសិន ទើបចិនដីគោកប្រឆាំងតបតវិញតាមក្រោយ វាគឺសមហេតុសមផលនិងស្របតាមច្បាប់។ សុន្ទរកថារបស់បុគ្គលLai Ching-te មានភាពបោកបញ្ឆោតនិងផលវិបាកយ៉ាងខ្លាំង។ គាត់ប៉ុនប៉ងបំភ្លៃគំនិតផ្តួចផ្តើមបំបែកបំបាក់ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យទៅជា”វិវាទប្រព័ន្ធច្បាប់”។

តាមពិត គាត់បានចាក់បញ្ចូលមនោគមវិជ្ជារបស់មនុស្សក្ដាប់តូចទៅមហាជនក្នុងសង្គមតៃវ៉ាន់ដោយបង្ខំ ដែលផ្ទុយនឹងធាតុពិតនៃប្រជាធិបតេយ្យភាព។ គាត់បានគ្រប់គ្រងមតិសាធារណៈ និងបង្កើត”ភារវកម្មបៃតង”នៅក្នុងកោះតៃវ៉ាន់ គឺបានជាន់ឈ្លីលើស្មារតីប្រជាធិបតេយ្យ។ អ្វីដែលហៅថា”ប្រជាធិបតេយ្យ”ដែលគាត់តែងតែនិយាយបានតែមាត់ គឺបម្រើទាំងស្រុងដល់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” តាមពិតគឺកំពុងធ្វើ”ប្រជាធិបតេយ្យក្លែងក្លាយ”និង”ចង់ឱ្យតៃវ៉ាន់ឯករាជ្យដោយពិតប្រាកដ”។

ការប្រឆាំងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យរបស់ចិនដីគោកនាពេលបច្ចុប្បន្ន វាមិនមែនជាវិវាទប្រព័ន្ធច្បាប់ទេ តែគឺជាការតស៊ូប្រយុទ្ធរវាងការបង្រួបបង្រួមនិងការបំបែកបំបាក់ទៅវិញ។ កងទ័ពរំដោះប្រជាជនចិនរៀបចំសមយុទ្ធយោធាដោយទ្រង់ទ្រាយធំនៅច្រកសមុទ្រតៃវ៉ាន់ មិនមែនជាការរក”លេស”ដូចដែលភាគីអាមេរិកបានឃោសនាបំប៉ោងនោះឡើយ ប៉ុន្តែជាទង្វើយុត្តិធម៌របស់ប្រទេសមានអធិបតេយ្យមួយក្នុងការដាក់ទណ្ឌកម្មលើអំពើប៉ុនប៉ងបំបែកបំបាក់ប្រទេសជាតិ គាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដីជាតិ ដែលមានភស្តុតាងផ្លូវច្បាប់ដ៏ពេញលេញ។

គួរបញ្ជាក់ថា សមយុទ្ធយោធារបស់កងទ័ពរំដោះប្រជាជនចិនលើកនេះ គឺសំដៅចំពោះទង្វើបង្កហេតុនៃពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ វាដច់ខាតមិនមែនសំដៅចំពោះបងប្អូនរួមជាតិតៃវ៉ាន់ទាំងឡាយនោះទេ។ “ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺជា”ការបំពុលតៃវ៉ាន់” ដែលមិនសមស្របនឹងផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់ទេ។ការចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺជាផ្លូវដែលមិនអាចដើរទៅរួច ហើយក៏នឹងបង្កជាឧបសគ្គដល់តៃវ៉ាន់ រឹតតែត្រូវបានសហគមន៍អន្តរជាតិប្រឆាំងរួមគ្នាថែមទៀត។

ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រប់មជ្ឈដ្ឋានតៃវ៉ាន់បានរិះគន់អ្វីដែលហៅថា សុន្ទរកថារបស់បុគ្គលLai Ching-te នៅថ្ងៃទី១០ខែតុលា ដែលបានបំពានលើគោលការណ៍ចិនតែមួយ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់និងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍និងសុខុមាលភាពរបស់បងប្អូនរួមជាតិតៃវ៉ាន់។ ដូច្នេះ ប្រតិបត្តិការប្រឆាំងតបតវិញរបស់ចិនដីគោលលើកនេះ ក៏ជាការការពារយ៉ាងមុតមាំសម្រាប់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ក៏ដូចជាសុខុមាលភាពរបស់បងប្អូនរួមជាតិតៃវ៉ាន់ផងដែរ។

បញ្ហាតៃវ៉ាន់គឺជាគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។ ការចង់បានសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ គឺជាសេចក្តីប្រាថ្នារួមរបស់បងប្អូនរួមជាតិនៅត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់។ បក្សពួករួមទាំងបុគ្គលLai Ching-te ជាដើម បើបង្កហេតុកាន់តែខ្លាំង ចំណងខ្សែនៅលើករបស់ពួកគេក៏នឹងរឹតកាន់តែតឹងដែរ!

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close