សម្តេចបវរធិបតី ចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៨ ខែតុលានេះ។

ការសម្រេចគឺធ្វើឡើង​មួយថ្ងៃ បន្ទាប់ពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​ទម្លាយពីករណីឆបោកប្រាស់​របស់​លោក លី សាម៉ែត ទីប្រឹក្សាម្នាក់របស់សម្តេច ដែល​យក​ឈ្មោះសម្តេចទៅ​ប្រើប្រាស់ដើម្បី​បោកប្រាស់ ហើយក្នុងចំណោមអ្នក​ផ្តល់សំណូកនោះ ក៏​មាន លោក កន សុខកាយ ផងដែរ។

សេចក្តីសម្រេច​បញ្ចប់តំណែងលោក កន សុខកាយ គឺ​ដោយសារ​តែ​សាម៉ឺខ្លួនបាន​ប្រព្រឹត្តកំហុស​ក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយ​នឹង​ច្បាប់ស្តីពីសហលក្ខន្តិកៈ​មន្ត្រីរាជការស៊ីវិល​នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសារដែលរៀបរាប់ពីករណីឆបោក​របស់​លោក លី សាម៉េត សម្តេច​ ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេចបានទទួល​វីដេអូពី​លោក កន សុខកាយ ដែល​ប្រាប់សម្តេចថា លោក លី សាម៉េត យកប្រាក់ពីខ្លួន​ ចំនួន៣០មុឺនដុល្លារដើម្បីរត់ការឱ្យ​បានតំណែងជាអភិបាលក្រុងអរិយក្សត្រ៕

Related Articles

Back to top button
Close
Close