លោកWang Yiអញ្ជើញចូលរួមសកម្មភាពប្រកាសពីប្រធានបទប្រតិបត្តិការរបស់ចិន៖”គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគាំទ្រសកលខាងត្បូង”
Cambodia News/
ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ លោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញចូលរួមសកម្មភាពប្រកាសពីប្រធានបទប្រតិបត្តិការរបស់ចិន៖”គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគាំទ្រសកលខាងត្បូង”នៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
លោកWang Yiបានថ្លែងថា ការធ្វើទំនើបកម្មរបស់ពិភពលោកមិនអាចបោះបង់ចោលប្រទេសណាមួយទេ ការគាំទ្រការអភិវឌ្ឍនិងការស្តារឡើងវិញនៃបណ្តាប្រទេសសកលខាងត្បូងគឺជាទិសដៅជាអាទិភាពនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។
ប្រទេសចិនកំពុងអនុលោមតាមផែនការគោលនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងពង្រីកការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេស ដើម្បីនាំមកនូវឱកាសថ្មីនិងកម្លាំងចលករថ្មីសម្រាប់”សកលខាងត្បូង”និងការធ្វើទំនើបកម្មរបស់ពិភពលោក។
ចិនរីករាយរួមជាមួយភាគីនានាដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ដើម្បីឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មផ្តល់ផលប្រយោជន៍ដល់ប្រទេសនីមួយៗនិងប្រជាជនគ្រប់រូប៕