សន្និបាតស្តីពីទីក្រុងរចនាពិភពលោកឆ្នាំ២០២៤បានបើកធ្វើនៅក្រុងសៀងហៃ

Cambosia News/

នៅថ្ងៃទី២៧ខែកញ្ញា សន្និបាតស្តីពីទីក្រុងរចនាពិភពលោកឆ្នាំ២០២៤បានបើកធ្វើនៅក្រុងសៀងហៃ ។ សន្និបាតនេះសហការរៀបចំដោយរដ្ឋបាលក្រុងសៀងហៃនិងអង្គការ UNESCO ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោក Gong Zheng លេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃនិងជាអភិបាលក្រុងសៀងហៃបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។

លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនស្វែងរកជាបន្តបន្ទាប់នូវការរួមបញ្ចូលគ្នារវាងសោភ័ណវិទ្យានៃការរចនានិងការផ្សព្វផ្សាយនៃប្រព័ន្ធសារព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយរឿងរ៉ាវរបស់ចិនក្នុងយុគសម័យថ្មី ។ ប្រឈមនឹងអនាគត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងពួតដៃគ្នាយ៉ាងជិតស្និទ្ធជាមួយមជ្ឈដ្ឋាននានានៃក្រុងសៀងហៃ រួមគ្នាជំរុញការអភិវឌ្ឍបែបច្នៃប្រឌិតថ្មីនៃឧស្សាហកម្មរចនា ដើម្បីបំផុសគំនិតច្នៃប្រឌិតថ្មីផ្នែកផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ។លោក Gong Zheng បានថ្លែងថា យើងយកចិត្តទុកដាក់ខ្ពស់ចំពោះតម្លៃចម្រុះនិងពហុមុខងារនៃការរចនា ដើម្បីឱ្យក្រុងសៀងហៃដើរតួនាទីនៃឧត្តមភាពចម្រុះដោយពេញលេញ ព្រមទាំងផ្តោតលើការពង្រីកប្រសិទ្ធភាពជំរុញតាមរយៈសន្និបាតរចនាពិភពលោក ពន្លឿនកិច្ចកសាង “ទីក្រុងរចនា”ដ៏ឆ្នើមលើពិភពលោក ដើម្បីបង្កើតជា “នាមបណ្ណមាស”សម្រាប់ទីក្រុងសៀងហៃ ៕

Related Articles

Back to top button
Close
Close