អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងខេត្តJiangsuចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តស្តីពី”គម្រោងប្រទេសខ្លាំងក្លាខាងម៉ាកយីហោ”

Cambodia News/

ថ្ងៃទី២៥ខែកញ្ញា ពិធិចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលខេត្តJiangsuស្តីពី”គម្រោងប្រទេសខ្លាំងក្លាខាងម៉ាកយីហោ” និងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ខេត្តJiangsuបានប្រារព្ធធ្វើនៅទីក្រុងNanjing។

លោកXin Changxingលេខាធិការគណៈកម្មការបក្សប្រចាំខេត្តJiangsuនិងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្តJiangsu លោកShen Haixiongអនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។

លោកXin Changxingបានថ្លែងថា តាំងពីដើមមក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែជាបង្អួចដ៏សំខាន់សម្រាប់បង្ហាញពីម៉ាកយីហោចិន និងជាអ្នកផ្សព្វផ្សាយដ៏សំខាន់ចំពោះម៉ាកយីហោចិនផងដែរ។ សកម្មភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រស្តីពី”គម្រោងប្រទេសខ្លាំងក្លាខាងម៉ាកយីហោ”លើកនេះ គឺជាសមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងខេត្តJiangsuនិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលមានសារៈសំខាន់សម្រាប់ខេត្តJiangsuបង្កើនការកសាងម៉ាកយីហោនិងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

លោកShen Haixiongបានថ្លែងថា សកម្មភាពថ្ងៃនេះ គឺជាវិធានការជាក់ស្តែងមួយរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលធ្វើឡើងដើម្បីសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ និងពួតដៃគ្នាជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខេត្តJiangsu ដែលជាសញ្ញាសម្គាល់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងខេត្តJiangsuបានបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ៕

Related Articles

Back to top button
Close
Close