ក្រសួងការបរទេសចិន៖ ប្រទេសជាង១០០បានប្រកាន់ជំហរសច្ចៈធម៌ម្តងទៀតនៅអង្គការសហប្រជាជាតិ
Cambodia News/
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤បានធ្វើជាអធិបតីសន្និសីទសារព័ត៌មានជាប្រចាំ ក្នុងនោះក៏មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី២៤ខែកញ្ញា ក្នុងកិច្ចប្រជុំលើកទី៥៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសចំនួនជាង១០០បានបញ្ចេញមតិយ៉ាងសកម្ម ដើម្បីគាំទ្រគោលជំហររបស់ភាគីចិនលើបញ្ហាពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xinjiang តំបន់រដ្ឋបាលពិសេសហុងកុងនិងភូមិភាគស្វយ័ត Xizang ក៏ដូចជាប្រឆាំងនឹងការធ្វើនយោបាយនីយកម្មបញ្ហាសិទ្ធិមនុស្ស ។
ផ្តើមពីនោះអ្នកសារព័ត៌មានសួរថា តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោក Lin Jian បានថ្លែងថា ក្នុងកិច្ចប្រជុំលើកទី៥៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសភាគតិចដូចជាសហរដ្ឋអាមេរិកជាដើមបានថ្លែងសុន្ទរកថាវាយប្រហារនិងមួលបង្កាច់សភាពការណ៍សិទ្ធិមនុស្សរបស់ចិន។ ករណីនេះ ប្រទេសជាង១០០បានបង្ហាញអាកប្បកិរិយាគាំទ្រគោលជំហរសច្ចៈធម៌របស់ភាគីចិនតាមរយៈវិធីខុសៗគ្នាដូចជាថ្លែងសុន្ទរកថារួមនិងថ្លែងសុន្ទរកថាដោយឡែកជាដើម ដើម្បីប្រឆាំងនឹងការធ្វើនយោបាយនីយកម្មបញ្ហាសិទ្ធិមនុស្ស ។
ភាគីចិនដាស់តឿនភាគីអាមេរិកឱ្យពិចារណាពីកំហុសរបស់ខ្លួនយ៉ាងជ្រាលជ្រៅនិងដោះស្រាយយ៉ាងប្រាកដប្រជានូវបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន ធានាជាក់ស្តែងនូវសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋនៃប្រទេសខ្លួន បញ្ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ហើយចូលរួមកិច្ចសហប្រតិបត្តិការខាងសិទ្ធិមនុស្សអន្តរជាតិប្រកបដោយលក្ខណៈស្ថាបនា ៕