លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ ពេលជួបជាមួយតំណាងនៃបុគ្គលិកការងារសិក្សាស្រាវជ្រាវនិងការងារពិសោធន៍របស់បេសកកម្មហោះហើរនៃយានអវកាសChangE-៦

សារព័ត៌មាន Cambodia News/

ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅវិមានសភាប្រជាជនចិន លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ ខណៈពេលជួបសំណេះសំណាលជាមួយតំណាងនៃបុគ្គលិកការងារដែលចូលរួមការងារសិក្សាស្រាវជ្រាវនិងការងារពិសោធន៍របស់បេសកកម្មហោះហើរនៃយានអវកាសChangE-៦នៃ វិស្វកម្មស្ទង់រុករកភពព្រះចន្ទ ។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ បានបង្កប់នូវតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តរបស់អវកាសយានិកប៉ុន្មានជំនាន់របស់ប្រទេសចិន បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិនលើវិស័យសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយម្ចាស់ការក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានបង្ហាញពីឆន្ទៈ និងទីបង្អែករបស់ប្រជាជនចិន ។

យើងត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយស្មារតីស្ទង់រុករកភពព្រះចន្ទនៅសង្គមទាំងមូល ពោលគឺខំស្វែងរកសុបិន ហានសិក្សាស្រាវជ្រាវ រួមគ្នាជម្នះលើឧបសគ្គ ធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ធ្វើឱ្យកូនចៅប្រជាជាតិចិនបង្កើនថែមមួយកម្រិតទៀតនូវជំនឿចិត្តខ្លាំងនិងមោទនភាពលើខ្លួនឯង ប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លាដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។

សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន មានលោក Li Qiang លោក Zhao Leji លោកWang Huning លោកCai Qi លោកDing Xuexiang និងលោកLi Xi បានចូលរួមសកម្មភាពលើកនេះ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close