ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណកម្មាធិការសិទ្ធមនុស្សកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ
Cambodia News/
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណកម្មាធិការសិទ្ធមនុស្សកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅសួនច្បារខាងលិចវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភំ្នពេញ៕