ក្រុមអ្នកភូមិបឹងកក់ និង​​​​បុរីកីឡាព្យាយាមផ្ដល់​​​ញាត្តិទៅកាន់ក្រសួង​​​យុត្តិធម៌ជាថ្មីម្តងទៀត

Cambodia News

ដោយ៖ ហេង នាង

នៅថ្ងៃទី១១ កញ្ញា ២០១២ក្រុមអ្នកភូមិពីសហគមន៏បឹងកក់និងបុរីកីឡាប្រមាណជាង៧០នាក់បានព្យាយាម ផ្ដល់ញាត្តិទៅកាន់ ក្រសួងយុត្តិធម៌ជាថ្មីម្តងទៀត ដើម្បីឲ្យជួយដោះលែងតំណាងរបស់ពួកគេ ពីរនាក់ដែលតុលាការបានសម្រេចឃុំខ្លួនក្នុងពន្ធនា គារព្រៃសកាលពីសប្ដាហ៏មុន។

តំណាងមួយរូបរបស់អ្នកភូមិបឹងកក់ អ្នកស្រីទេព វណ្ណី បានលើកឡើងថា ក្រុមអ្នកភូមិមានការព្រួយបារម្ភចំពោះសុខភាពរបស់ អ្នកស្រី យ៉ោម បុប្ផា និង ពួកគេ ហើយបានស្នើសុំឲ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៏ ទៅតុលាការក្រុងភ្នំពេញដើម្បីដោះលែង អ្នកស្រី យ៉ោម បុប្ផា និង ស្រ្តីតំណាងសហគមន៏បុរីកីឡាម្នាក់ទៀត ។

គួររម្លឹកថា អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការក្រុងភ្នំពេញចោទពីបទបង្កររបួសស្នាមដោយចេតនា  ចំណែកស្រ្តីម្នាក់ទៀតពី សហគមន៏បុរីកីឡាឈ្មោះ ទឹម សាក់មុនី ជាប់ចោទពីបទញុះញង់ឲ្យមានការប្រឆាំងគម្រោងរបស់ក្រុមហ៊ុន ផានអ៊ីម៉េច ។ អ្នក ទាំងពីរត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី ៥កញ្ញា ២០១២។

កាលពីម្សិលមិញក្រុមអ្នកភូមិក៏បានព្យាយាមនាំញាត្តិនេះ ទៅកាន់ក្រសួងយុត្តិធម៌ដែរ តែត្រូវបានរារាំងដោយហឹង្សាពីសំណាក់ ប៉ូលិស ហើយនៅនៅព្រឹកមិញក៏មានការទប់ស្កាត់ដែរ ប៉ុន្តែដោយសារក្រុមអ្នកភូមិបានបំបែកគ្នាតាមមធ្យោបាយធ្វើដំណើរ រៀងៗខ្លួនទើបមកដល់ ក្រសួងយុត្តិធម៌៕

Related Articles

Back to top button
Close
Close