លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping ជួបសំណេះសំណាលជាមួយភរិយារបស់ប្រធានាធិបតីសេណេហ្កាល់

Cambodia News/

នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Marie ភរិយារបស់លោកប្រធានាធិបតីសេណេហ្កាល់នៅទីក្រុងប៉េកាំង។

លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍ចំពោះលោកស្រី Marie ដែលអមដំណើរលោកប្រធានាធិបតី Faye អញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅប្រទេសចិន។

លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងសេណេហ្កាល់មានភាពស្រដៀងគ្នាជាច្រើននៅក្នុងវិស័យវប្បធម៌និងប្រពៃណី និងវិស័យផ្សេងទៀត សង្ឃឹមថា ប្រជាជននៃប្រទេសយើងទាំងពីរនឹងបន្តបង្កើនការយល់ដឹងពីគ្នានិងរឹតចំណងមិត្តភាពតាមរយៈការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លើសពីនេះ លោកស្រី Peng Liyuan ក៏បានបង្ហាញពីឆន្ទៈក្នុងការចែករំលែកបទពិសោធខាងការអប់រំ និងសុខាភិបាលរបស់ស្ត្រីជាមួយលោកស្រី Marie ដើម្បីជំរុញការអភិវឌ្ឍបុព្វហេតុស្ត្រីរបស់ប្រទេសចិននិងអាហ្វ្រិក។

ជាការឆ្លើយតប លោកស្រី Marieបានវាយតម្លៃខ្ពស់ចំពោះលោកស្រី Peng Liyuan ដែលបានយកចិត្តទុកដាក់ចំពោះបុព្វហេតុរបស់ស្ត្រីនិងកុមារនៅក្នុងប្រទេសអាហ្រ្វិកក្នុងរយៈពេលជាយូរកន្លងមក ក៏ដូចជាការគាំទ្រនិងជំនួយរបស់ប្រទេសចិនក្នុងការបង្កើនសុខុមាលភាពរបស់ប្រជាជនសេណេហ្កាល់។

លោកស្រីបានបង្ហាញពីឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យបុព្វហេតុមិត្តភាពរវាងសេណេហ្កាល់និងចិនវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់៕

Related Articles

Back to top button
Close
Close