គ្រួសារ​អ្នក​កាសែត​រង​គ្រោះ​ប្តឹង​ទៅ​អង្គការ​សហ​ប្រជា​ជាតិ​ឲ្យ​ជួយ​រក​យុត្តិធម៌

គ្រួសារអ្នកកាសែតជាង៣០នាក់ដែលត្រូវគេ សម្លាប់ក្នុងអំពើសម្លាប់រង្គាលមួយ ដែលគេគិតថា ជាការឧក្រិដ្ឋនយោបាយសាហាវបំផុតក្នុងប្រទេសហ្វីលីពីនបាន ប្តឹងទៅអង្គការសហប្រជាជាតិដើម្បីស្វែងរកយុត្តិធម៌ដល់រង គ្រោះ។

ពលរដ្ឋ៥៧នាក់ រងការសម្លាប់យ៉ាងរង្គាលនៅខេត្តម៉ាជីនដាណាវ កាលពី ខែវិច្ឆិកា ឆ្នាំ២០០៩។

គ្រួសារជនរងគ្រោះ បានទទូចសុំឲ្យអង្គការសហប្រជាជាតិត្រួតពិនិត្យមើលរឿង ក្តីនេះដោយប្រយ័ត្នប្រយែងបំផុត ហើយជួយកាត់ទោសជនសង្ស័យឲ្យបាន ឆាប់រហ័ស។ពួកគេបានសម្គាល់ឃើញពីភាពយឺតយ៉ាវនៃការកាត់ទោសជនសង្ស័យ ជិត២រយនាក់ ក៏ដូចជា ការបរាជ័យរបស់លោកអាជ្ញាធរក្នុងការចាប់ខ្លួនជន សង្ស័យ ជិត១រយនាក់ ផ្សេងទៀត។

សាក្សីសំខាន់ៗបីនាក់ក៏រងការធ្វើឃាតចំណែកគ្រួសារអ្នកទាំងនោះក៏រងការយាយី។

អ្នកនយោបាយមានអំណាចមួយក្រុមនៅភាគខាងជើងហ្វ៊ីលីពីន បានរងការចោទពី បទមេគំនិតនៃអំពើឃាតកម្មទាំងនេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close