ក្រសួងព័ត៌មានប្រកាសចុះ​​ឈ្មោះអ្នកសារព័ត៌មាន​​សំរាប់កិច្ចប្រជុំកំពូល​​​អាស៊ាន​​លើកទី២១

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងចាប់ទទួលការចុះឈ្មោះអ្នកសារព័ត៌មានចាប់ពីថ្ងៃទី៥ ខែតុលា ដល់ថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០១២ខាង មុខនេះ សំរាប់បំពេញការងារយកព័ត៌មាន នាកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ដែលប្រារព្វឡើងនៅទីក្រុងភ្នំពេញ នានៅខែ វិច្ឆិកា ឆ្នាំនេះ។

នៅក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់មួយជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជា១៩០នាក់ នៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងនឹងខិតខំសម្របសម្រួលការងារព័ត៌មាននៅក្នុង អំឡុងពេលកិច្ច ប្រជុំកំពូលមេដឹកនាំអាស៊ានឲ្យកាន់តែប្រសើរ។

ឯកឧត្តម បានបន្តថា ដើម្បីម្របសម្រួល នៅក្នុងការងារបញ្ជូនព័ត៌មាន និងផ្សាយព័ត៌មានក្រសួងព័ត៌មានបានផ្តល់ជូននៅប្រព័ន្ធ អ៊ីនធែណែតដែលមានល្បឿង ដោយ៥០០មេហ្គាបាយនៅក្នុងមួយនាទី៕

Related Articles

Back to top button
Close
Close