សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»

ការអភិវឌ្ឍថាមពលបៃ តងរបស់ប្រទេសចិនបានក្លាយទៅជាក្បាលម៉ាស៊ីនសម្រាប់ជំរុញបរិវត្តកម្មថាមពលសកល

Cambodia News/

សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»ដែលចេញផ្សាយនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤បានចែងថាប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវទស្សនៈអភិវឌ្ឍន៍បៃតងដោយធ្វើកិច្ចសហប្រតិបត្តិការផ្នែកថាមពលអន្តរជាតិយ៉ាង
ទូលំទូលាយដែលបានក្លាយទៅជាក្បាលម៉ាស៊ីនសម្រាប់ជំរុញបរិវត្តកម្មថាមពលសកល។

សៀវភៅសនេះបានឱ្យដឹងទៀតថាចាប់ពីឆ្នាំ២០១៣មកអត្រាដំឡើងម៉ាស៊ីនថាមពលកកើតឡើងវិញរបស់ប្រទេសចិនត្រូវជាង៤០%របស់ពិភពលោក។

ផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកទេសប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អការប្រកួតប្រជែងនៃទីផ្សារដ៏ពេញលេញនិងឧត្តមភាពខាងទីផ្សារដែលមានទ្រង់ទ្រាយធំប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងលឿនផ្នែកឧស្សាហកម្មថាមពលស្អាត ដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលមានភាពកាន់តែសម្បូរបែបដែលជាការរួមចំណែកសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់គ្រប់ប្រទេសលើពិភពលោកនិងបង្កើនសុភមង្គលរបស់មនុស្សជាតិ។បរិក្ខាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ដែលផលិតដោយប្រទេសចិនបានបង្កលក្ខណសម្បត្តិឱ្យប្រទេសកាន់តែច្រើនឡើងៗអាចប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីបង្កើតផលប្រយោជន៍ខាងសេដ្ឋកិច្ច៕

 

Related Articles

Back to top button
Close
Close