លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតនិងលើកទឹកចិត្តអ្នកស្ម័គ្រចិត្តផ្នែកការពារបរិស្ថាននៅទំនប់អាងទឹក Danjiangkou ក្រុង Shiyan ខេត្ត Hubei

Cambodia News/

ក្នុងឱកាសដែលទិវាអេកូឡូស៊ីជាតិចិនលើកទី២ខិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបលិខិតរបស់អ្នកស្ម័គ្រចិត្តផ្នែកការពារបរិស្ថាននៅទំនប់អាងទឹក Danjiangkou ស្ថិតនៅទីក្រុង Shiyan ខេត្ត Hubei ដើម្បីលើកទឹកចិត្តពួកគេយ៉ាងស្និទ្ធ ព្រមទាំងសួរសុខទុកយ៉ាងស្មោះចំពោះបុគ្គលិកនិងអ្នកស្ម័គ្រចិត្តការពារបរិស្ថានទាំងអស់នៅទូទាំងប្រទេសចិន។

លោក Xi Jinping បានសង្កត់ធ្ងន់ថា គម្រោងបង្វែរទឹកពីត្បូងទៅជើងគឺទាក់ទងនឹងស្ថានការណ៍ទូទៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍរយៈពេលវែង និងសុខុមាលភាពរបស់ប្រជាជន ការការពារបរិស្ថានអេកូឡូស៊ីនៃប្រភពទឹក តម្រូវឱ្យមនុស្សគ្រប់រូបបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តអនុវត្តនូវស្មារតីនៃសេវាស្ម័គ្រចិត្ត ជំរុញឱ្យមនុស្សកាន់តែច្រើនចេះការពារ និងសន្សំសំចៃទឹក ធ្វើការរួមគ្នាដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត ដែលមានភ្នំបៃតង ទឹកថ្លា និងខ្យល់អាកាសបរិសុទ្ធជានិច្ច ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មនៃការរួមរស់ប្រកបដោយសុខដុមរមនារវាងមនុស្សជាតិ និងធម្មជាតិ៕

Related Articles

Back to top button
Close
Close