លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញCGTN៖ជម្លោះពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុបនៅតែបន្តកើតមាន អ្នកផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោករិះគន់ការគាំពារនិយមផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប
Cambodia News/
ថ្មីៗនេះ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ខាងការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនី និងកិច្ចសហប្រតិបត្តិការសកលផ្នែកបរិវត្តកម្មបៃតង ប្រទេសចិនបានដាក់ពា្យបណ្តឹងពីវិធានការរបស់សហភាពអឺរ៉ុបស្តីពីការប្រឆាំងឧបត្ថម្ភកធនជាបណ្តោះអាសន្នចំពោះរថយន្តអគ្គិសនីទៅកាន់យន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក ។
លទ្ធផលនៃការស្ទង់ មតិដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅជុំវិញពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍៨៧,៥ភាគរយបានចង្អុលបង្ហាញថា ការដំឡើងពន្ធរបស់សហភាពអឺរ៉ុបមិនត្រឹមតែបរាជ័យក្នុងការលុបបំបាត់ការខ្វែងគំនិតគ្នារវាងចិននិងសហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងរារាំងយ៉ាងខ្លាំងដល់ការអភិវឌ្ឍដោយរឹងមាំនៃឧស្សាហកម្មរថយន្តរបស់សហភាពអឺរ៉ុបនិងពិភពលោកផងដែរ។
មិនថាតាមទស្សនៈនៃការផ្តល់ផលប្រយោជន៍ទៅវិញទៅមកផ្នែកពាណិជ្ជកម្ម ឬពីទស្សនៈនៃការធ្វើការរួមគ្នាដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្តី ក៏ផលប្រយោជន៍រួមរបស់ប្រទេសចិននិងសហភាពអឺរ៉ុបធំធេងជាងការខ្វែងគំនិត។
នៅក្នុងការស្ទង់មតិនេះ មានអ្នកផ្តល់បទសម្ភាសន៍៩០,៨៤ភាគរយបានអំពាវនាវឱ្យប្រទេសចិននិងសហភាពអឺរ៉ុបដោះស្រាយជម្លោះពាណិជ្ជកម្មរថយន្តអគ្គិសនីដោយសមរម្យតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាគ្នា ដើម្បីឈានដល់ដំណោះស្រាយដែលមានលក្ខណៈកិច្ចសហប្រតិបត្តិការ មិនមែនគាំពារនិយម ហើយរួមគ្នាក្លាយជាកម្លាំងលំនឹងស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងអភិបាលកិច្ចអាកាសធាតុសកល៕