រឿងរ៉ាវរបស់លោកXi Jinpingជាមួយអូឡាំពិក

Cambodia News/

“ការប្រកួតអូឡាំពិកផ្ទុកនូវការស្វែងរករបស់មនុស្សជាតិចំពោះសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព។“ជានិច្ចាកាល លោកXi Jinpingតែងតែប្រើប្រាស់កីឡា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីជំរុញការអភិវឌ្ឍនៃបុព្វហេតុអូឡាំពិក និងបន្តជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

ចាប់ពីកាន់តួនាទីជាប្រធានអនុកម្មការរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០០៨ រហូតដល់ការដឹកនាំប្រទេសចិនក្នុងយុគសម័យថ្មី ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិកយុវជនក្រុងNanjingឆ្នាំ២០១៤ដោយជោគជ័យ រហូតដល់ជំរុញដោយផ្ទាល់នូវសំណើរនិងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២និងប៉ារ៉ាឡាំពិករដូវរងា លោកXi Jinpingនិងការប្រកួតអូឡាំពិកបានបង្កើតចំណងទំនាក់ទំនងយ៉ាងស៊ីជម្រៅ។

នៅពេលដែលការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសខិតជិតមកដល់ យើងមកទទួលបទពិសោធន៍ពីការប្តេជ្ញាចិត្តរបស់លោកXi Jinpingដែលដឹកនាំប្រទេសចិនក្នុងការគាំទ្រនិងជំរុញការអភិវឌ្ឍន៍នៃបុព្វហេតុអូឡាំពិកតាមរយៈរឿងរ៉ាវមួយ។
នៅថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ នៅក្នុងសាល Portrait Hallនៅជាន់ទីមួយនៃវិមានElysée ប្រទេសបារាំង មានភ្លើងគប់អូឡាំពិកចំនួន៣ដាក់បញ្ឈរក្បែរគ្នា ដែលធ្វើឱ្យគេចាប់អារម្មណ៍ជាពិសេស។នេះជាអំណោយមួយដែលប្រមុខរដ្ឋទាំងពីរនិងភរិយាជូនឱ្យគ្នាទៅវិញទៅមកក្នុងអំឡុងពេលលោកXi Jinpingទស្សនកិច្ចនៅប្រទេសបារាំងកាលពីខែឧសភាឆ្នាំនេះ។អ្វីដែលលោកXi Jinpingបានជូនលោកប្រធានាធិបតីMacron គឺ ភ្លើងគប់អូឡាំពិកទាំងពីររបស់ទីក្រុងប៉េកាំង ហើយលោកMacronបានជូនទៅវិញនូវភ្លើងគប់អូឡាំពិកទីក្រុងប៉ារីស។

លោកXi Jinpingថ្លែងទៅកាន់លោកប្រធានាធិបតីMacronថា ប្រទេសបារាំងគឺជាប្រទេសខ្លាំងពូកែខាងកីឡា ខ្ញុំសូមជូនពរព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសទទួលបានជោគជ័យ។ភាគីចិននឹងចាត់បញ្ចូនគណៈប្រតិភូកីឡាជាន់ខ្ពស់ទៅចូលរួមប្រកួតនៅបារាំង។

ប្រទេសបារាំងមិនត្រឹមតែជាប្រទេសលោកខាងលិចទី១ដែលបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិនប៉ុណ្ណោះទេ ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដែលរក្សាការផ្លាស់ប្តូរកីឡាញឹកញាប់បំផុតជាមួយប្រទេសចិនផងដែរ។

ពីទីក្រុងប៉េកាំងទៅដល់ទីក្រុងប៉ារីស ស្មារតីអូឡាំពិកបានបន្លឺឡើងក្នុងប្រេកង់ដូចគ្នាដែលឆ្លងកាត់ពេលវេលានិងលំហ ហើយគ្រួសារអូឡាំពិកនឹងជួបជុំគ្នាម្តងទៀតនៅក្រោមទង់៥រង្វង់។ កីឡាគឺជាស្ពាន ចិននិងបារាំងបានចាប់ដៃគ្នាអនុវត្តបាវចនាអូឡាំពិក ដែលកាន់តែសាមគ្គីគ្នាបន្ថែមទៀត៕

 

Related Articles

Back to top button
Close
Close