កូរ៉េខាងត្បូងចែកខិតប័ណ្ណរិះគន់ការដឹកនាំរបស់ត្រកូលគីមនៅកូរ៉េខាងជើង
នៅតាមព្រំប្រទល់រវាងកូរ៉េខាងជើង និងខាងត្បូង សកម្មជនកូរ៉េខាងត្បូង បានចាប់ ផ្តើមបង្ហោះប៉េងប៉ោងដែលមានផ្ទុកនូវខិតប័ណ្ណដែលផ្សាយ រិះគន់ពីការដឹក នាំរបស់ក្រកូល គីម នៅកូរ៉េខាងជើង។
សកម្មជន ១០នាក់ រួមទាំងអ្នកដែលរត់ចេញពីកូរ៉េខាងជើងផងដែរ បានបង្ហោះ ប៉េងប៉ោងធំៗចំនួន ១០ ដែលមានផ្ទុកខិតប័ណ្ណតូចៗចំនួន ២សែនសន្លឹក និង DVDs ចំនួន ៣០០សន្លឹក នៅសួនច្បារមួយជិតព្រំដែន ដែលមានយោធាជាច្រើន នៅឈរជើងនៅទីនោះ។
ខិតប័ណ្ណប្រឆាំងនេះ ធ្វើឡើងនៅចំពេលដែលកូរ៉េខាងជើងប្រារព្ធខួប៦៤ឆ្នាំនៃការ គ្រប់គ្រងប្រទេស។
នៅ ក្នុងប៉េងប៉ោងទាំងនោះ ក៏មានដាក់ទៅជាមួយនូវលុយក្រដាស ១ដុល្លារ ចំនួន ១ពាន់ដុល្លារអាម៉េរិកផងដែរ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋកូរ៉េខាងជើងអាន ខិតប័ណ្ណ។
ចំណែក មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un ឯណេះវិញ បានប្រារព្ធពិធីរំលឹក ខួបដោយធ្វើដំណើរទស្សនាវាំងមួយក្នុងរាជធានីព្យុងយ៉ាង ដែលជាកន្លែង បញ្ចុះសពបុព្វការីជនរបស់លោក៕ (Radio Australia)