ផ្កាបំពង់ក្រឡោម ជាផលិតផលទេសចរណ៍ធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍លើឧទ្យានជាតិព្រះមុនីវង្សបូកគោ

Cambodia News/

កំពត ៖ នៅលើកំពូលភ្នំនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ មានរុក្ខជាតិមួយប្រភេទ ដែលមានរូបរាងចម្លែកគួរឱ្យចាប់អារម្មណ៍ នោះគឺ ផ្កាបំពង់ក្រឡោម ដែលបច្ចុប្បន្នផ្កានេះ បានក្លាយជាផលិតផលទេសចរណ៍ធម្មជាតិលើឧទ្យានជាតិព្រះមុនីវង្សបូកគោ និងទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិទៅទស្សនា។

ភ្នំបូកគោ គឺជាឧទ្យានជាតិលើលម្ហអាកាស មានរយៈកម្ពស់ ១០៧៥ ម៉ែត្រ ស្ថិតក្នុងខេត្តកំពត ភាគនិរតីនៃប្រទេសកម្ពុជា។ ភ្នំបូកគោ ត្រូវបានដាក់បញ្ចូលជាឧទ្យានជាតិនាឆ្នាំ ១៩៩៣ ដោយបានប្រសិទ្ធនាមថា «ឧទ្យានជាតិព្រះមុនីវង្សបូកគោ»។ ស្ថិតនៅក្នុងជួរភ្នំដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជាអច្ឆរិយៈធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើលពេលដែលភ្ញៀវទេសចរបានទៅដល់ ហើយទីនេះគឺជាជម្រកនៃពពួករុក្ខជាតិ និងសត្វជាច្រើនប្រភេទ៕

 

Related Articles

Back to top button
Close
Close