អាជ្ញាធរចិន ព្រមានពីគ្រោះទឹកជំនន់ដ៏អាក្រក់ ខណដែលទំនប់ និងអាងស្តុកទឹកមួយចំនួនជិតលេចធ្លាយ
សារព័ត៌មាន Cambodia News/
ប៉េកាំង៖ អាជ្ញាធរនៅក្នុងខេត្តក្វាងទុងរបស់ប្រទេសចិន កំពុងទប់ទល់នឹងស្ថានភាពដ៏អាក្រក់ បន្ទាប់ពីទន្លេ ផ្លូវទឹក និងអាងស្តុកទឹកពេញហូរហៀរជិតឈានដល់ការលេចធ្លាយ បង្កទៅជាគ្រោះទឹកជំនន់ដែលអាចមានគ្រោះថ្នាក់។
មន្ត្រីអាកាសធាតុក្នុងតំបន់ បាននិយាយថា ការកើនឡើងទឹកដ៏កម្រនៅក្នុងអាងទន្លេ Xijiang និង Beijiang មិនធ្លាប់មាននេះគឺបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ១២ ម៉ោង ដែលបណ្ដាលឱ្យមនុស្ស ៤៥,០០០ នាក់ ត្រូវជម្លៀសចេញពីទីតាំងរងគ្រោះ ។
គួរបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចិន ជួបគ្រោះទឹកជំនន់ដ៏ខ្លាំងគួរឲ្យកត់សម្គាល់ ខណមនុស្សរាប់រយនាក់ ត្រូវជម្លៀសចេញជាបន្តបន្ទាប់៕