ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកកាសែតជិត៣០ស្ថាប័នចូលរួម «បេសកកម្មព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប»

សារព័ត៌មាន​ Cambodia News/

សៀមរាប ៖ ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន​បានដឹកនាំ​អ្នកសារព័ត៌មាន៤២នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិជិត៣០ស្ថាប័ន ទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួម «បេសកកម្មព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ទ្រង់ទ្រាយធំ​ពី​សក្ដានុពល​ទេសចរណ៍ខេត្តសៀមរាប»។ បេសកម្មនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

បេសកកម្មនេះ នឹងចុះតាមមូលដ្ឋានគោលដៅទេចរណ៍, សិប្បកម្ម និងចំណី​អាហារ​របស់​ប្រជាពលរដ្ឋដែលផលិត និងកែច្នៃដោយផ្ទាល់ដៃរបស់ប្រជាពលរដ្ឋ។ តាមគម្រោងទីតាំងប្រហែល២០នៅក្នុងទឹកដីខេត្តសៀមរាប រួមមាន​ទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ ដោយរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្ករត្នោត នំបញ្ចុក នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុក នឹង​ត្រូវបានសម្រឹតសម្រាំងយកមកផ្សព្វផ្សាយ តាមបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ ដែលត្រូវបានអញ្ជើញចូលរួមនៅក្នុង «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពី​សក្ដានុពលទេសចរណ៍​ខេត្តសៀមរាប» នេះ។

សូមបញ្ជាក់ថា បេសកកម្មផ្សព្វផ្សាយទេសចរណ៍ទ្រង់ទ្រាញធំនេះ មានការ​ចូល​រួម​​សហការណ៍​ឧបតម្ភពីសំណាក់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប បណ្ដាញព័ត៌មាន Fresh News សណ្ឋាគារ និង​ដៃគូជាច្រើនទៀត ដើម្បី​ជួយ​សម្រួលដល់ដំណើរការនៃការចុះដល់ទីកន្លែង​ទេសចរណ៍ផ្ទាល់ និងផ្សព្វផ្សាយ​ទៅកាន់ពិភពលោក អំពីសក្តានុពលទេចរណ៍នៃ​ខេត្តសៀមរាប៕

Related Articles

Back to top button
Close
Close