លោក Thaksin នឹងត្រូវបានដោះលែងចេញពីពន្ធនាគារ មុនកាលកំណត់
សារព័ត៌មាន Cambodia News/
បាងកក ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់ ក្នុងពេលឆាប់ៗ ឬអាចនៅ ចុងសប្ដាហ៍នេះតែម្តង នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ។
ការដោះលែងលោក Thaksin មិនត្រូវបានបញ្ជាក់លម្អិតនោះទេ តែលោកអាចនឹងត្រូវ ដាក់ឱ្យស្ថិតនៅក្រោមការតាមដាន ឬក៏មានការរឹតត្បិតលើសិទ្ធិធ្វើដំណើរបស់លោកផងដែរ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយថៃវិញ លោកអាចនឹង ត្រូវបានដោះលែងនៅពេលណាមួយ ចាប់ពីថៃ្ងសៅរ៍ចុងសប្ដាហ៍នេះទៅ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បានគូសបញ្ជាក់ដូច្នេះថាក្នុងចំណោមអ្នកទោស ៩៣០នាក់ ក្នុងនោះរួមមានទាំងលោក Thaksin ហើយទោសរបស់ពួកគេនឹងត្រូវបានព្យួរ។
តាមលោក Tawee លោក Thaksin ស្ថិតក្នុងចំណោមអ្នកទោស ស្ថិតនៅក្នុងស្ថានភាពពិសេស (ដូចជាមានជំងឺ) ឬមានអាយុលើស៧០ឆ្នាំ ដែលនឹងត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់។
លោក Thaksin បានវិលត្រលប់មកមាតុប្រទេសវិញក្នុងទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែសីហា ឆ្នាំ២០២៣ ១៥ឆ្នាំបន្ទាប់ពីបាននិរទេសខ្លួន ដោយខ្លួនឯង ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០០៦ ដែលបណ្តេញចេញរូបលោកចេញពីអំណាច។ ខណៈពេលដែលនៅក្រៅប្រទេស
ក្រោយត្រឡប់ចូលស្រុកវិញ លោក Thaksin ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកាន់ពន្ធនាគារភ្លាមៗ ជាទីដែលលោកត្រូវអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ។ ប៉ុន្តែទោសនេះត្រូវបានបន្ធូរបន្ថយមកនៅត្រឹមតែ ១ឆ្នាំវិញ៕