ការអប់រំ​កងទ័ព​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ឈានចូល​​​ដំណាក់​កាល​ថ្មី

កងទ័ពរបស់សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (Democratic Republic of Congo) មានពាក្យស្លោកថ្មីមួយគឺ ឡូប៊ី ម៉ូកូឡូ យ៉ាស៊ីកា (Lobi Mokolo Ya Sika) ដែលមានន័យថា ថ្ងៃស្អែកគឺជាថ្ងៃថ្មី។ នោះជាឈ្មោះរបស់កម្មវិធីអប់រំថ្មីមួយ ដើម្បី បង្រៀនទាហានអំពីសិទ្ធិមនុស្ស និងការធ្វើឱ្យទំនាក់ទំនងជាមួយជនស៊ីវិលមាន ភាពប្រសើរឡើង។
ការប្រគុំបទភ្លេងនៅបណ្ឌិត្យសភាយោធា បានបង្ហាញពីការចាប់ផ្តើមនៃផែនការ យុទ្ធនាការអប់រំរយៈពេលបីថ្ងៃមួយ ដើម្បីធានាឱ្យប្រាកដថា គ្រប់អង្គភាពទាំងអស់ នៅក្នុងជួរកងទ័ពកុងហ្គោ ត្រូវបានបង្រៀនអំពីមូលដ្ឋាននៃសិទ្ធិមនុស្សនិងច្បាប់ សង្រ្គាម។
ក្រុមប្រទេសផ្តល់ជំនួយបានផ្តល់ថវិការទៅក្នុងការបណ្តុះបណ្តាល ស្តីអំពីសិទ្ធិ មនុស្សសម្រាប់កងទ័ពរបស់កុងហ្គោ នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកហើយ។ កម្មវិធី ពិសេសនេះកំពុងត្រូវបានធ្វើឡើងដោយកងយោធា ដោយមានជំនួយពីអង្គការមិន មែនរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា អង្គការស្វែងរកមូលដ្ឋានរួម (Search for Common Ground) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
លោក ឌ័ក វ៉ាន់កូច (Dirk Van Koch) នាយកនៃអង្គការស្វែងរកមូលដ្ឋានរួម នៅ ប្រទេស កុងហ្គោ ថ្លែងថា នៅតែមានកិច្ចការដែលត្រូវធ្វើបន្តទៀត។
«រដ្ឋាភិបាលបានធ្វើដំណើរយ៉ាងវែងឆ្ងាយមួយ ហើយយើងបានជួយពួកគេជាមួយ នឹងការបណ្តុះបណ្តាល។ តើយើងបានបញ្ចប់កិច្ចការនោះហើយឬនៅ? មិនទាន់ទេ។ ហេតុនេះហើយ យើងកំពុងបន្តការបណ្តុះបណ្តាល។ ហើយជាពិសេសអ្វីដែល យើងមើលឃើញនោះគឺថា មានក្រុមថ្មីជាបន្តបន្ទាប់មកទៀត ដែលត្រូវបានចូលទៅ ក្នុងកងទ័ព។ ជារឿយៗកងទ័ពថ្មី ត្រូវបានជ្រើសរើសចេញមកដោយគ្មានការអប់រំ ទេ ហើយនេះគឺជាអ្វីដែលយើងនឹងផ្តោតការយកចិត្តទុកដាក់»។
លោក វ៉ាន់កូច កំពុងនិយាយអំពីអតីតកងជីវពល។ ជារឿយៗ ក្មេងប្រុស ត្រូវបាន ជ្រើសរើស ដែលមានវ័យក្មេងនៅឡើង ពីសំណាក់ក្រុមប្រដាប់អាវុធជាច្រើននៅ ភាគ ខាងកើតនៃប្រទេស កុងហ្គោ។
អង្គការស្វែងរកមូលដ្ឋានរួម បានថតសក្ខីកម្មរបស់អតីតកងជីវពល។ ឧទាហរណ៍ បុរសវ័យក្មេងមួយរូប បានឆ្លើយបំភ្លឺថា ក្រុមរបស់គាត់បានប្រមូលសរីរាង្គមនុស្ស ហើយថែមទាំងបានកាត់សុដន់របស់មនុស្សស្រី ដើម្បីប្រើប្រាស់ជាគ្រឿងមន្តអាគម ដើម្បីការពារខ្លួនពីសត្រូវ។
ស្ថិតនៅចម្ងាយ៧០០ម៉ាល នៅក្នុងទីក្រុង ប៊ូនៀ (Bunia) ដែលជាទីក្រុងមួយនៅ ភាគខាងកើតប្រទេស កុងហ្គោ ដំណាក់កាលថ្មីមួយនៃកម្មវិធីអប់រំបានចាប់ផ្តើមរួច ហើយ។
វរេសនីយឯកនៃកងទ័ពកុងហ្គោមួយនេះ កំពុងតែបង្រៀនក្រុមមន្រ្តីយោធាដែលនឹង ត្រូវបានបញ្ជូនត្រឡប់ទៅអង្គភាពរបស់ពួកគេវិញ ដោយមានការណែនាំ ដើម្បីលើក កម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស។ លោកនិយាយថា ត្រូវចងចាំថា អ្នកទាំងអស់ គ្នានឹងនិយាយជាមួយកងទ័ព និងក្រុមមន្រ្តីយោធា ដែលមិនដែលបានឮអំពីសិទ្ធិ មនុស្ស ឬច្បាប់សង្រ្គាម។
សូម្បីតែជាមួយនឹងក្រុមមន្រ្តីយោធានេះ លោកវរេសនីយឯកបានគិតថា វាមាន តម្លៃនៅក្នុងការលើកឡើងថា វាប្រឆាំងទៅនឹងច្បាប់សង្រ្គាមចំពោះការកាត់អវៈយវៈ ណាមួយរបស់ សាកសព។
ការរំលោភបំពានជាទូទៅកាន់តែច្រើន ដែលជនស៊ីវិលជួបប្រទះពីសំណាក់កងទ័ព គឺការលួចឆក់ប្លន់។ លោកវរសេនីយឯកផ្តល់ការបង្ហាញអំពីរបៀបដែលកងទ័ព បំភិតបំភ័យ ជនស៊ីវិល។
លោកស្រែកឡើងថា «ហ្អេ ចុះមកក្រោម មនុស្សទាំងអស់ដែលនៅខាងលើនេះ ហើយ ។ ពួកអ្នកឯងជាឧក្រិដ្ឋជន។ ពួកឯងត្រូវតែឱ្យសត្វពពែមកយើង។ បើមិន អញ្ចឹងទេ ពួកយើងនឹងកាត់ក្បាលពួកឯងចោល»។ លោកវរសេនីយឯកនិយាយថា វិធីសាស្រ្តទាំងអស់នេះមិនត្រូវបានអនុញ្ញាតទេ នៅក្រោមច្បាប់នៃការប្រព្រឹត្ត របស់កងទ័ព។
វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ គ្រប់ដណ្តប់ទៅលើក្រមនៃការប្រព្រឹត្តរបស់ កងទ័ព ដែលរាប់ចាប់តាំងពីរបៀបនៃការជៀសវាងការបង្កការខូចខាតដល់ជន ស៊ីវិលដោយអចេតនា រហូតដល់ការបញ្ឈប់អំពើហិង្សាផ្លូវភេទ។ នៅក្នុងម៉ោង សិក្សាមួយ ក្រុមទាហានទស្សនាខ្សែភាពយន្តមួយស្តីអំពីកុមារីម្នាក់ ដែលត្រូវបាន រំលោភដោយមនុស្សមួយក្រុម ហើយទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ឥឡូវនេះ នាង ខូចប្រដាប់បន្តពូជ ហើយមិនអាចមានកូនបានឡើយ។ ក្រុមមន្រ្តីយោធាត្រូវបាន សួរឱ្យស្រមៃមើល ថាតើពួកគេមានទឹកចិត្តយ៉ាងដូចម្តេច ប្រសិនបើពួកគេ ជាប្តី ឬជាឪពុករបស់ក្មេងស្រីនោះវិញ។
ការផ្សព្វផ្សាយជាសាធារណស្តីពីអំពើហិង្សាផ្លូវភេទ ពីសំណាក់ក្រុមប្រដាប់អាវុធ នៅប្រទេស កុងហ្គោ គឺជាមូលហេតុចម្បងមួយ ដែលវគ្គបណ្តុះបណ្តាលទាំងនេះ ត្រូវបានរៀបចំឡើង។ ក្រុមយោធាក៏មានជាប់ទាក់ទងទៅនឹងស្ថិតិកម្រិតខ្ពស់ដ៏គួរឱ្យ តក់ស្លុតស្តីពីការចាប់រំលោភរបស់ប្រទេសនេះ ដោយជំរុញឱ្យលោកប្រធានាធិបតី ចូស្សេហ្វ កាប៊ីឡា (Joseph Kabila) ប្រកាសអំពីគោលនយោបាយនៃគ្មានការអត់ ឱនចំពោះជនល្មើសផ្នែកផ្លូវភេទ នៅក្នុងជួរយោធា។
លោកវរេសនីយត្រី ចូស្សេហ្វ អ៊ីលុងហ្គា (Joseph Ilunga) អនុព័ន្ធយោធាទទួល បន្ទុកសារព័ត៌មាន ប្រាប់វីអូអេថា ការរំលោភផ្លូវភេទពីសំណាក់កងទ័ព មិនអាចការ ពារបានទេ។
លោកនិយាយថា នៅក្នុងច្បាប់របស់ កុងហ្គោ មិនមានការអភ័យទោសចំពោះអំពើ ហិង្សាផ្លូវភេទពីសំណាក់កងយោធាទេ ហើយទំនៀមទម្លាប់របស់ប្រទេស កុងហ្គោ បានហាមប្រាមអំពើនេះទៀតផង។
ក្រៅពីការជួយពាំនាំសារនេះ អង្គការស្វែងរកមូលដ្ឋានរួមធ្វើការដើម្បីធានាឱ្យ ប្រាកដថា អំពើហិង្សាផ្លូវភេទនិងបទឧក្រិដ្ឋកម្មផ្សេងៗទៀត ដែលប្រព្រឹត្តឡើង ដោយក្រុមយោធា នឹងត្រូវបានរាយការណ៍។
លោក វ៉ាន់កូច និយាយថា អង្គការរបស់លោកបានជួយបង្កើតនិងបណ្តុះបណ្តាល គណកម្មាធិការនៃក្រុមមន្រ្តីយោធា ដើម្បីត្រួតពិនិត្យមើលបទល្មើសដែលប្រព្រឹត្ត ឡើងដោយក្រុមទាហាន។
«យើងបណ្តុះបណ្តាលពួកគេឲ្យចេះស៊ើបសួរ នៅពេលដែលកងទ័ពរបស់ពួកគេ ប្រព្រឹត្តអំពើរំលោភបំពានទាំងឡាយ ហើយពួកគេនឹងមិនព្យាយាមលាក់បាំងអំពើ ទាំងនោះទេ។ ការលាក់បាំងនេះធ្លាប់តែជាការអនុវត្តកាលពីអតីតកាល។ ប៉ុន្តែ ពួកគេនឹងបរិហារអំពើបែបនេះនៅចំពោះមុខតុលាការយោធា»។
អង្គការស្វែងរកមូលដ្ឋានរួម មានផែនការបញ្ចូលជនស៊ីវិលទៅក្នុងគណ កម្មាធិការ នេះ ដើម្បីធ្វើឱ្យពួកគេកាន់តែមានការឆ្លើយតបលឿនជាងមុន។
យុទ្ធសាស្រ្តបែបនេះកំពុងចាប់ផ្តើមផ្តល់លទ្ធផលហើយ។
បេសកកម្មអង្គការសហប្រជាជាតិនៅក្នុងប្រទេស កុងហ្គោ ដែលហៅកាត់ជា ភាសា អង់ គ្លេសថា MONUSCO បានឲ្យដឹងថា នៅក្នុងរយៈពេលមួយឆ្នាំរហូតដល់ ខែ កក្កដា មុន មានការកាត់ទោសទាហានឬប៉ូលីសចំនួន២២៤នាក់របស់សាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ អំពីការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ប្រហែល ជាពាក់កណ្តាលនៃរឿងក្តីទាំងនេះមានជាប់ពាក់ព័ន្ធទៅនឹងអំពើហិង្សាផ្លូវភេទតែ ម្តង។
ប៉ុន្តែ មានតែ២០ភាគរយនៃការរំលោភបំពានទេ ដែល MONUSCO បានដឹង ហើយ ត្រូវបាននាំយកទៅកាត់ទោស។ហើយវាមិនទាន់ច្បាស់នៅឡើយទេថាតើពួកគេពិតជាទទួលទោសត្រឹមកម្រិត ណា បន្ទាប់តុលាការយោធាកាត់ឲ្យជាប់ទោសនោះ៕ដោយ ឌី ខាំបូលី (VOA)

Related Articles

Back to top button
Close
Close