កិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួល ខុសត្រូវ»
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ ក្លិបអ្នកការសែតកម្ពុជា (ក.អ.ក) សហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកា តុមូល លើប្រធានបទ«សេរីភាពបញ្ចេញមតិ និងការទទួល ខុសត្រូវ» នាព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣ នៅដោយមិនប៊ីស៊ីនីសសេនធឺ (DIAMOND BUSINESS CENTER) ។
កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តាមរយៈ ការបង្កើនការទទួលខុសត្រូវ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីកសាងសង្គមមួយដែលមាន លក្ខណៈ ស៊ីវីល័យ និងសុខដុមរមនា។
វាគ្មិនចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមាន៖
ទី១៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល
ទី២៖ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ទី៣៖ លោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា
ក្រៅពីនេះ ក៏មានវាគ្មិនដែលជាជនបរទេសមកពី អឺរ៉ុប និងអូស្ត្រាលី ដើម្បីចែករំលែកព័ត៌មាន ស្តីពីសិទ្ធិសេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវនៅក្នុងប្រទេស និងទ្វីប ដែលពួកគេរស់នៅរៀងៗខ្លួន៕