វេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន ៖ បញ្ហាប្រឈម និងកាលានុវត្តភាព»

សារព័ត៌មាន​ Cambodia News/ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន ៖ ភាពប្រឈម និងកាលានុវត្តភាព» ដែលនឹងប្រព្រឹត្តិទៅនៅសណ្ឋាគារសាន់វេ ភ្នំពេញ ក្រោមអធបតីភាព ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណជាង ៧០នាក់ មកពី ៥១ស្ថាប័ន។      ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្រេច​លើកយក​ប្រធាន​បទខាងលើនេះមកពិភាក្សាក្នុង​គោលបំណង​    ដើម្បីជួយអ្នកសារព័ត៌មាន បានស្វែងយល់ដឹងបន្ថែម ​អំពី​តួនាទី​អាស៊ាន រួម​ទាំងដំណោះស្រាយរបស់អាស៊ាន ទៅនឹងរាល់បញ្ហាប្រឈម និង​សណ្តាប់ធ្នាប់ពិភពលោកចំពោះមុខគូប្រជែងរបស់ប្រទេសមហាអំណាច ពិសេសដំណើរឆ្ពោះទៅរក«សហគមន៍តែមួយ វាសនាតែមួយ» ដើម្បីវិបុលភាពសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិត​ កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន បាន​ផ្តល់កិត្តិយសអញ្ជើញចូល​រួម​ជា​វា​  គ្មិន​នៅ​ក្នុង​វេទិកាពិភាក្សានេះ។ ឯកឧត្តម​ នឹងចែក​រំលែកការ​យល់ដឹងអំពីគោលជំហរអាស៊ានទាក់ទងបញ្ហា  ប្រឈម និង​ឱកាស​ដែល​អាស៊ាន​អាចនឹង​ទទួល​បាន​អំពីរបៀបនៃការ​ពង្រឹង និង​ពង្រីកឥទិ្ធពលបន្ថែមទៀត។   បច្ចុប្បន្នភាពនៃបញ្ហាប្រឈមមុខ ទាំងនយោបាយ និងសេដ្ឋកិច្ចសកល ក៏នឹងត្រូវវាគ្មិនលើកយកមកជម្រាបជូន  ក្នុងវេទិកាពិភាក្សានេះផងដែរ ។ ក.អ.ក ចាត់ទុក​វេទិកាពិភាក្សានេះសមស្របបំផុតទៅនឹង​បច្ចុប្បន្ន​ភាព​ក្នុង​តំបន់ និង​ពិភពលោក​ ហើយ​  ក៏ជា​ឱកាស​សម្រាប់​អ្នក​សារព័ត៌មាន​ស្វែងយល់កាន់តែស៊ីជម្រៅបន្ថែម​ទៀតអំពី​តួនាទី និង​អនាគតអាស៊ាន។ វេទិកានេះ ក៏នឹងផ្តល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរ ពាក់ព័ន្ធនឹងប្រធានបទខាងលើ ដើម្បី  វាគ្មិនបានបកស្រាយ និងពន្យល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

Related Articles

Back to top button
Close
Close