ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកា ១៦៥លានដុល្លារសម្រាប់ជួយដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រោងថវិកាប្រមាណ ១៦៥លានដុល្លារអាមេរិក សម្រាប់ជួយដល់គ្រួសារក្រីក្រ និងគ្រួសារងាររងហានិភ័យ ដើម្បីជួយទ្រង់ទ្រងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយមានការឧបត្ថម្ភថវិកា នៅពេលមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង នាចុងសប្តាហ៍មុននេះបានបញ្ជាក់អំពីចំនួនថវិកាដែលត្រូវគ្រោងចំនួន ៦៧៤.៥ ប៊ីលានរៀល សមមូលនឹងប្រមាណ ១៦៥ លានដុល្លារ សម្រាប់បម្រើដល់ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាររងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

សូមជម្រាបថា បើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ចំនួន ១ ៥៤២ ០៦៦ ២៣២ ០០០ រៀល ឬស្មើនឹង ៣៨៥ ៥១៦ ៥៥៨ដុល្លារ លើការបន្តអនុវត្តកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស៕

Related Articles

Back to top button
Close
Close