អតីត​នាយករដ្ឋមន្ត្រី​ចិន​ទទួល​មរណភាព​ក្នុង​វ័យ៦៨​ឆ្នាំ​ ដោយ​គាំងបេះដូង​

ប៉េកាំង ៖ ​ទូរទស្សន៍​រដ្ឋ CCTV បាន​បាន​រាយការណ៍​ថា អតីត​នាយករដ្ឋមន្ត្រី​ចិន ​លោក Li Keqiang បានទទួល​មរណភាព​ហើយ​ក្នុង​វ័យ​៦៨​ឆ្នាំ​ ​នៅ​ទីក្រុង​សៀង​ហៃ នា​វេលា​ម៉ោង ០០:១០​នាទី​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃ​សុក្រ​ទី​២៧ ​ខែតុលា​ ដោយ​សារគាំងបេះដូង​។​

បើតាមសារព័ត៌មានរដ្ឋចិន CCTV បានឲ្យដឹងថា ថ្មីៗនេះ លោក​ Li Keqiang បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃ កាលពីថ្ងៃទី២៦ ខែតុលា ដោយលោកមានអាការៈគាំងបេះដូងភ្លាមៗ ហើយបានទទួលមរណភាពនៅម៉ោង ០០៖១០យប់ ឈានចូលថ្ងៃទី២៧ ខែតុលា ក្រោយវិធានការជួយសង្គ្រោះទាំងអស់បរាជ័យ។ ​

គួរបញ្ជាក់ថា លោក Li Keqiang​​ គឺជាសមាជិក នៃគណកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្រ្តីចិន ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២៣។

លោក Li Keqiang ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុរស​ខ្លាំង​បំផុត​លំដាប់​ទី​ពីរ នៅក្នុង​បក្សកុម្មុយនិស្ត​ចិន ដែល​កំពុង​កាន់អំណាច រហូតដល់​លោក​បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំមុន​៕ ប្រភព៖ ទូរទស្សន៍​រដ្ឋ CCTV

 

Related Articles

Back to top button
Close
Close