ការស្រុតចុះនៃកំណើនសេដ្ឋកិច្ចចិនគឺជាការគំរាមដល់កំណើនសេដ្ឋកិច្ចនៅអាស៊ី
ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន គឺជាកត្តាគំរាមមួយដ៏ធ្ងន់ធ្ងរដល់សន្ទុះ កំណើនសេដ្ឋកិច្ចនៅទ្វីប អាស៊ី។ នេះជាការគូសបញ្ជាក់នៅថ្ងៃ ពុធនេះដោយ ការអង្កេតដែលបានស៊ើបសួរប្រមុខ ដឹកនាំនិងឥស្សរជនសំខាន់ៗនៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។
បើយោងតាមការអង្កេតរបស់ក្រុមប្រឹក្សានៃសហប្រតិបត្តិការសេដ្ឋកិច្ចនៅ តំបន់ប៉ាស៊ីហ្វិក Conseil de coopération économique du Pacifique (PECC) ៥៦%នៃជនដែលគេស៊ើបសួរអង្កេតបានថ្លែងថា “គេត្រូវប្រុងប្រៀបរៀបចំខ្លួន សម្រាប់ទប់ទល់នឹងស្ថានភាពនៃ សេដ្ឋកិច្ចចិនដែលអាចស្គាល់ការធ្លាក់ស្រុត ចុះនារយៈកាល១២ខែខាងមុខនេះ” ទល់នឹង៣៦%ដែលមានការវិនិច្ឆ័យបែបនេះកាល ពីឆ្នាំទៅ។
ការស៊ើបអង្កេតនេះបានសាកសួរក្នុងចំណោមអ្នកដឹកនាំប្រមាណ៥០០នាក់ក្នុង តំបន់ ដែលចេញពីមជ្ឈដ្ឋានកិច្ចការពាណិជ្ជកម្ម មជ្ឈដ្ឋានសភាបណ្ឌិត ឬអ្នកទទួលខុសត្រូវរដ្ឋាភិបាល។ គេបានចេញផ្សាយការស៊ើបអង្កេតទាំងនេះ នៅខណៈពេលដែលជំនួបកំពូលហ្វ័ររូមសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ា ស៊ីហ្វិក Apec ដែលត្រូវប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះនៅទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី។
លទ្ធផលនេះបង្ហាញឲ្យឃើញពីតួនាទីកាន់តែសំខាន់ឡើងៗនៃប្រទេសចិន ដែលជា មហាអំណាចសេដ្ឋកិច្ចទីពីរពិភពលោកហើយដែលជាក្បាលម៉ាស៊ីនជួយ អូស ទាញឲ្យសេដ្ឋកិច្ចពិភពលោកមានសន្ទុះកើនទៅមុខ។ នេះជាការគូសបញ្ជាក់ របស់លោក Donald Campbell សហប្រធាននៃក្រុមប្រឹក្សានៃសហប្រតិបត្តិការ សេដ្ឋកិច្ចនៅតំបន់ ប៉ាស៊ីហ្វិក Conseil de coopération économique du Pacifique (PECC)។
គួរកត់សម្គាល់ថា កាលពីដប់ឆ្នាំមុន តំបន់អាស៊ី-ប៉ាស៊ីហ្វិកតំណាងតែ២០%នៃ ផលិតផលសេដ្ឋកិច្ច។ ឥឡូវនេះតំណាងដល់ទៅ៣៥% ដូច្នេះ តំបន់អាស៊ី-ប៉ា ស៊ីហ្វិក គឺជាតំបន់ដែលមានសន្ទុះនិងមានថាមពលជាងគេ ហើយក៏ដោយសារតែមាន ប្រទេសចិនជាអ្នកជួយអូសទាញ។
សូមបញ្ជាក់ថា ប្រទេសចិនធ្លាប់បានបង្ហាញឲ្យឃើញនូវសមត្ថភាព របស់ខ្លួន រួចហើយ ក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប ហើយ និងវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ប៉ុន្តែនារយៈពេលចុងក្រោយនេះ សេដ្ឋកិច្ចនៃប្រទេសចិនក៏បានបង្ហាញឲ្យឃើញនូវភាពចុះទន់ខ្សោយរបស់ ខ្លួន។
បើយោងតាមការចេញផ្សាយឲ្យដឹងដោយធនាគារ HSBC នៅខែសីហា កន្លង ទៅ សកម្មភាពកម្មន្តសាលចិនបានធ្លាក់ចុះដល់កម្រិតមួយដ៏ទាបពុំដែលកើត មាន ចាប់តាំងពីខែមីនាឆ្នាំ២០០៩មក ហើយផលិតផលដុលសរុបរបស់ប្រទេសចិនបាន កើនឡើងតែ៧.៦%ប៉ុណ្ណោះ ដែលជាសមិទ្ធិផលមួយដ៏អន់ថយបំផុតសម្រាប់រយៈ កាលបីឆ្នាំចុងក្រោយនេះ៕ ដោយ សៀក សារិន (RFI)