ក្រសួង​ព័ត៌មាន ​នឹង​រៀប​ចំ​ឲ្យ​មាន​ស្ត​ង់​ដា​ប្រតិ​បត្តិ​ លើ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ សម្រាប់​អ្នក​សារ​ព័ត៌​មាន​

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ ​រដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិ លើ​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សម្រាប់​អ្នក​សារព័ត៌​មាន អនុវត្តន៍នៅទូទាំងប្រទេស ដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និង​គុណ​ភាព​អ្នក​សារ​ព័ត៌​មាន​នៅ​កម្ពុជា​ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និង​មាន​ខ្លឹមសារល្អ។

​ឯកឧត្ត​ នេត្រ ភក្ត្រា ​រដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានបញ្ជាក់​បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាល​ស្តីពី​ ជំនាញ​គ្រប់​គ្រង​​ និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន​ ប្រមាណ ៣៨១ នាក់ ដែលរៀបចំដោយ សមាគម​អភិវឌ្ឍន៍វិជ្ជាជីវ: អ្នក​សារ​ព័ត៌​មានកម្ពុជា​ (CJDS​) នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាក្រមសីលធម៌ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មាន របស់ក្រសួងព័ត៌មាន ត្រូវ​ទទួល​បាន​ការគាំទ្រពីអ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជាកានតែល្អប្រសើរឡើង ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតូនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ។

ថ្លែងបិទវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹង​រៀបចំ​ឲ្យ​ក្រម​សីលធម៌​វិជ្ជាជីវៈសម្រាប់សមាគមសារព័ត៌មាន ឲ្យមានស្តង់ដារួមតែមួយនៅទូទាំងប្រទេស ព្រោះ​កន្លង​មក​នេះ​មាន​សមាគម​ច្រើន ហើយ​មាន​ក្រមសីលធម៌ផ្សេងៗ តែនៅពេលខាងមុខនឹងរៀបចំឲ្យនតែមួយ ដោយហេតុថា ក្រមសីលធម៌ គឺជាអាវ​ក្រោះ​សម្រាប់​អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ៕

 

Related Articles

Back to top button
Close
Close