សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពចំពោះការផ្ដោតលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាព ចំពោះអាស៊ានផ្តោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម នៅក្នុងតំបន់ជំរុញសេដ្ឋកិច្ច ពិសេស ជំរុញកិច្ចព្រមព្រៀងRCEP ។
ក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្ដេចធិបតី បានកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះការរួមចំណែក របស់អគ្គលេខាធិការអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះការខិតខំប្រឹងប្រែង និងគំនិតផ្ដួចផ្ដើមនានា ក្នុងការជំរុញដំណើរកសាងសហគមន៍អាស៊ាន ។
ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឯកភាព ចំពោះអាស៊ាន ដែលផ្ដោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម នៅក្នុងតំបន់អាស៊ាន ដោយផ្ដោតសក្ដានុពលជំរុញសេដ្ឋកិច្ចអាស៊ាន ពិសេស ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច តំបន់គ្រប់ជ្រុងជ្រោយ (RCEP) ។
ជាមួយគ្នានោះ សម្ដេចមហាបវរធិបតី បានលើកអំពីបញ្ហាសន្ដិសុខ ដែលជាបញ្ហាចម្បង អាស៊ានដែលទាមទារឱ្យអាស៊ាន ខិតខំធ្វើការ សម្របសម្រួល សំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមាន វិបុលភាព ដែលជាមូលដ្ឋានសំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ច ៕